កីឡា

ថ្ងៃមុនបែកធ្លាយ Willian ពាក់អាវ Man Utd សោះឥលូវនេះ Willian ចេញមុខមកបញ្ជាក់ការពិតហើយ

BY
Khmernote Media
July 31, 2018

ខ្សែបម្រើស្លាប Willian បានបញ្ជាក់ប្រាប់សារព័ត៌មានប្រេស៊ីលថាគាត់នឹងស្នាក់នៅក្លឹបតោខៀវ Chelsea នៅក្នុងរដូវកាលក្រោយដើម្បីបញ្ចប់រឿងចចាមអារាមទាំងឡាយដែលថារូបគេនឹងចាកចេញពីក្លឹបតោខៀវ Chelsea។

ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានគេរាយការណ៍ថាក្លាយជាគោលដៅដ៏សំខាន់របស់ក្លឹបអ្នកមានបុណ្យ Barcelona ហើយប៉ុន្មានថ្ងៃមុននេះរូបថតបែកធ្លាយរបស់ Willian ពាក់អាវក្លឹបបិសាចក្រហម Manchester United ត្រូវបានគេចែកចាយពេញបណ្ដាញសង្គមនានាបង្កជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងមែនទែន។

Willian បាននិយាយប្រាប់សារពត៌មានប្រេស៊ីល Esporte Espianly ថា៖ រូបគេពិតជាសប្បាយចិត្តនៅក្នុង Stamford Bridge។ ខណៈដែលឆ្លើយនឹងសំណួរទាក់ទងនឹងអនាគតរបស់គាត់ Willian បានបញ្ជាក់ថាគាត់នឹងមិនចូលនិវិត្តន៍ពីក្រុមជម្រើសជាតិប្រេស៊ីលទេ ហើយបន្ទាប់គាត់នឹងត្រលប់មកធ្វើការនៅក្នុងក្លឹបរបស់គាត់វិញ។

បុត្រ

ប្រភព៖ 90min

Share This Post: