កីឡា
ផ្លូវការ៖ Arturo Vidal ចាកចេញពី Bayern Munich ទៅកាន់ Barcelona ក្នុងតម្លៃផ្តាច់កុងត្រា ១៧លានអឺរ៉ូ
BY Khmernote Media
August 4, 2018
ខ្សែបម្រើប្រយុទ្ធសញ្ជាតិ Chile Arturo Vidal បានចាកចេញពីក្លឹបអាឡឺម៉ង Bayern Munich ទៅកាន់ក្លឹបអ្នកមានបុណ្យ FC Barcelona ជាផ្លូវការហើយក្នុងតម្លៃផ្តាច់កុងត្រា ១៧លានអឺរ៉ូ។ មុននឹងការចាកចេញមកកាន់ក្លឹប Barcelona Arturo Vidal ក៏ត្រូវបានក្លឹប AC Milan ទាក់ទងទៅកាន់លីគ អ៊ីតាលី ផងដែរប៉ុន្តែរូបគេបានបដិសេធសំណើរមួយនេះ ហើយមកចូលរួមជាមួយ Barcelona ដែលក្លឹបអ្នកមានបុណ្យនេះកំពុងត្រូវការខ្សែបម្រើប្រយុទ្ធខ្លាំងមែនទែនក្រោយពី Paulinho និង Andres Iniesta បានចាកចេញពីក្លឹប។
គួរបញ្ជាក់ផងដែរថា Arturo Vidal ជាខ្សែបម្រើប្រយុទ្ធដ៏សំខាន់មួយរបស់ក្លឹប Bayern Munich ដោយរូបគេបានជួយ Bayern Munich លើកពាន Bundesliga ៣ ឆ្នាំជាប់គ្នា ហើយរូបគេរកបាន២២ គ្រាប់ក្នុងការបង្ហាញខ្លួន ១២៣ ប្រកួតអោយ Bayern Munich៕

ប្រភព៖ Marca
អត្ថបទ៖ សំរិទ្ធ