ខ្មែរណូត

ស្វែងរក

  • កីឡា

    ភ្នាក់ងាររបស់ Thibaut Courtois ចង់ឲ Chelsea អនុញ្ញាតអ្នកចាំទីរូបនេះទៅកាន់ Real Madrid

    BY Khmernote Media August 4, 2018
    ភ្នាក់ងាររបស់ Thibaut Courtois ចង់ឲ Chelsea អនុញ្ញាតអ្នកចាំទីរូបនេះទៅកាន់ Real Madrid

    ភ្នាក់ងាររបស់អ្នកចាំទីដៃស្អិត Thibaut Courtois បានជំរុញឱ្យ Chelsea អនុញ្ញាតឱ្យអ្នកចាំទីរូបនេះផ្ទេរទៅកាន់ក្លឹប Real Madrid។

    អ្នកចាំទីខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះមានបំណងវិលត្រលប់ទៅលេងនៅអេស្បាញវិញជាកន្លែងដែលគាត់បានចំណាយពេល 2 ឆ្នាំក្នុងការខ្ចីជើងនៅក្លិប Atletico Madrid ដើម្បីឱ្យនៅជិតគ្រួសាររបស់គាត់។

    ក្រុម Real Madrid មានបំណងនាំយកកីឡាករនេះមកកាន់ទឹកដី Santiago Bernabéu ប៉ុន្តែរហូតមកទល់ពេលនេះក្រុមតោខៀវ Chelsea បានបដិសេធលើតម្លៃ 40 លានផោន (តម្លៃ 45 លានដុល្លារអាមេរិក) ដែល Real Madrid បានដាក់សំណើរក្នុងការទិញយកផ្តាច់។

    អត្ថបទ៖ ប៊ុនហួរ
    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay