ខ្មែរណូត

ស្វែងរក

  • កីឡា

    Chelsea ប្រកាសចូលខ្លួនប្រជែងគ្នាជាមួយនឹង Man Utd ក្នុងការដណ្ដើមខ្សែបម្រើ Kovacic ពីក្លឹប Real Madrid

    BY Khmernote Media August 4, 2018
    Chelsea ប្រកាសចូលខ្លួនប្រជែងគ្នាជាមួយនឹង Man Utd ក្នុងការដណ្ដើមខ្សែបម្រើ Kovacic ពីក្លឹប Real Madrid

    យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានឲ្យដឹងថា៖ ក្លឹបបិសាចក្រហម Manchester United នឹងត្រូវប្រជែងគ្នាជាមួយនឹងក្លឹបតោខៀវ Chelsea ក្នុងការដេញថ្លៃខ្សែបម្រើ Mateo Kovacic ពីក្លឹបអធិរាជសរ Real Madrid ក្នុងតម្លៃផ្ទេរ 54លានផោន ខណៈដែលទីផ្សារដោះដូរកីឡាករពេលនេះខិតជិតទៅដល់ពេលបញ្ចប់។

    យោងតាមរបាយការណ៍បានឱ្យដឹងថាខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះបានសំរេចចិត្តចាកចេញពីក្លឹបប្រទេសអេស្ប៉ាញដើម្បីស្វែងរកទ្រនំថ្មី ប៉ុន្ដែកីឡាកររូបនេះមិនចង់ធ្វើការក្រោមការដឹកនាំរបស់លោក Jose Mourinho ឡើយ។

    ស្របនឹងពេលនេះក្លឹបសេះបង្កង់ Juventus ក៏ចាប់អារម្មណ៍លើខ្សែបម្រើ Kovacic ផងដែរ។ ប៉ុន្ដែមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា Juventus ចង់បាន Kovacic នៅឡើយទេ ខណៈដែល Manchester United និង Chelsea ត្រៀមប្រជែងគ្នាដណ្ដើមខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះ។

    គួរបញ្ជាក់ដែរថាខ្សែបម្រើ Mateo Kovacic ក្រោមការដឹកនាំរបស់លោក Zinedine Zidane កាលពីរដូវកាលមុន រូបគេបង្ហាញខ្លួនឲ្យក្លឹបអធិរាជសរ Real Madrid បានតែចំនួន 10 ប្រកួតតែប៉ុណ្ណោះ ដែលនេះគឺជាហេតុធ្វើឲ្យខ្សែបម្រើរូបនេះមានបំណងចង់ចាកចេញពីក្លឹបដើម្បីស្វែងរកពេលវេលាបង្ហាញខ្លួនលើទីលានឲ្យបានច្រើន។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay