កីឡា

Dembele ច្រានចោលសំណើររបស់ Inter Milan បន្ទាប់ពីក្លឹបយក្សអ៊ីតាលីមួយនេះឲ្យតម្លៃខ្លួន Dembele ត្រឹមតែ20លានអឺរ៉ូតែប៉ុណ្ណោះ

BY
Khmernote Media
August 6, 2018

ខ្សែបម្រើកណ្តាលរបស់ក្លឹប Tottenham Hotspur កីឡាករ Mousa Dembele បានច្រានចោលឱកាសផ្ទេរទៅកាន់ក្លឹប Inter Milan បន្ទាប់ពីក្លឹបយក្សអ៊ីតាលីរូបនេះផ្ដល់តម្លៃខ្លួនឲ្យខ្សែបម្រើវ័យ 31 ឆ្នាំរូបនេះត្រឹមតែ 20លានអឺរ៉ូ តែប៉ុណ្ណោះ។

យោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail បានឲ្យដឹងថា៖ ខ្សែបម្រើ Mousa Dembele បានបដិសេធមិនទទួលសំណើររបស់ក្លឹប Inter Milan ក្នុងការផ្ទេរចេញពីក្លឹប Tottenham Hotspur ទៅកាន់លីគកំពូល Italia Serie A បន្ទាប់ពីក្លឹប Inter Milan ដាក់សំណើរសុំទិញ Dembele ត្រឹមតែតម្លៃ 20លានអឺរ៉ូ។

កុងត្រារបស់ខ្សែបម្រើកណ្ដាលរូបនេះជាមួយនឹងក្លឹប Tottenham Hotspur នៅសេសសល់តែ 1 រដូវកាលទៀតតែប៉ុណ្ណោះ ខណៈដែលពេលនេះក្លឹបមាន់ខ្នាយមាស Tottenham Hotspur មិនទាន់សុំចចារផ្ដល់កិច្ចសន្យាកុងត្រាថ្មីឲ្យខ្សែបម្រើរូបនេះនៅឡើយទេ ស្របពេលដែល Dembele កំពុងស្វែងរកទ្រនំថ្មីក្នុងការចាកចេញពីក្លឹប Tottenham Hotspur នៅក្នុងរដូវក្ដៅនេះ។

គោលបំណងរបស់ក្លឹប Inter Milan គឺទិញ Dembele ឲ្យទៅលេងជាមួយនឹងមិត្តរួមជាតិរបស់គេគឺខ្សែបម្រើ Nainggolan នៅឯទឹកដី San Siro ប៉ុន្ដែសំណើររបស់ Inter Milan នេះត្រូវបាន Dembele ច្រានចោលនិងបដិសេធមិនព្រមទៅកាន់ក្លឹប Inter Milan។

បុត្រ

ប្រភព៖ Goal

Share This Post: