ផ្លូវការ៖ ខ្សែបម្រើ ច្រឹង ពលរដ្ឋ ផ្ទេរទៅកាន់ក្លឹបអ្នកមានថៃ Buriram United មុននេះបន្ដិច
- August 9, 2018
ខ្សែបម្រើ ច្រឹង ពលរដ្ឋ ដែលជាខ្សែបម្រើរបស់ក្លឹបក្រសួងការពារជាតិនិងជាខ្សែបម្រើរបស់ក្រុមជម្រើសជាតិកម្ពុជានោះ បានផ្ទេរទៅកាន់ក្លឹប Buriram United ជាផ្លូវការមុននេះបន្ដិចក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេល 2 ឆ្នាំ។

ការផ្ទេររបស់ខ្សែបម្រើ ច្រឹង ពលរដ្ឋ ទៅកាន់ក្លឹប Buriram United គឺធ្វើឡើងនៅមុននេះបន្ដិច ហើយពេលនេះខ្សែបម្រើ ច្រឹង ពលរដ្ឋ កំពុងនៅឯប្រទេសថៃដើម្បីត្រៀមហ្វឹកហាត់ជាមួយនឹងក្លឹបថ្មីរបស់គេ។ នៅក្នុងក្លឹបថ្មីរបស់ខ្សែបម្រើសញ្ជាតិកម្ពុជារូបនេះ ពលរដ្ឋ ត្រូវបានក្លឹប Buriram United ផ្ដល់អាវលេខ 24 ឲ្យរូបគេ។ ហើយ ពលរដ្ឋ នឹងពាក់អាវលេខ 24 ចូលលេងឲ្យក្លឹប Buriram Untied ចាប់ពីពេលនេះតទៅ។
ការផ្ទេររបស់ខ្សែបម្រើសញ្ជាតិកម្ពុជារូបនេះទៅកាន់ក្លឹបយក្សក្នុងលីគកំពូលថៃនេះគឺជាការចុះកុងត្រាខ្ចីជើងពីក្លឹបក្រសួងការពារជាតិរយៈពេល 2 ឆ្នាំ។ គួរបញ្ជាក់ឡើងវិញដែរថា ក្លឹប Buriram United គឺជាម្ចាស់ជើងឯកលីគកំពូល Thai Premier League 6 សម័យកាល។ ហើយពេលនេះក្លឹប Buriram United កំពុងឈរលើកំពូលតារាងនៃលីគកំពូលថៃ។

- Share This Post:






