ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្ដីស្រមៃរបស់ Courtois ក្នុងការផ្ទេរទៅកាន់ Real Madrid ក្លាយជាការពិតហើយ

    BY Khmernote Media August 9, 2018
    ក្ដីស្រមៃរបស់ Courtois ក្នុងការផ្ទេរទៅកាន់ Real Madrid ក្លាយជាការពិតហើយ

    ក្លឹបតោខៀវ Chelsea បានបញ្ជាក់ពីការលក់អ្នកចាំទី Thibaut Courtois ទៅឲ្យក្លឹបអធិរាជសរ Real Madrid ជាផ្លូវការនៅក្នុងតម្លៃផ្ទេរ 35លានផោន កាលពីរាត្រីម្សិលមិញនេះ។

    អ្នកចាំទី Thibaut Courtois បានចាកចេញពីក្លឹបតោខៀវ Chelsea ទៅកាន់ក្លឹបអធិរាជសរ Real Madrid កាលពីរាត្រីម្សិលមិញនៅក្នុងតម្លៃផ្ទេរ 35 លានផោន ជាផ្លូវការជាមួយនឹងការចុះហត្ថលេខាលើកុងត្រារយៈពេល 5 ឆ្នាំជាមួយនឹងក្លឹបអធិរាជសរ Real Madrid។ អ្នកចាំទីសញ្ជាតិប៊ែលហ្ស៊ិករូបនេះបានចូលរួមលេងឲ្យក្លឹបតោខៀវ Chelsea តាំងពីឆ្នាំ 2014 មកម្លេះដោយ Courtois បានដណ្ដើមបានអាវលេខ 1 របស់ Petr Cech និងដណ្ដើមបានដំណែងដៃទី 1 នៅ Chelsea ដែលជាហេតុកាលនោះបានធ្វើឲ្យ Petr Cech សម្រេចចិត្តចាកចេញពីក្លឹបតោខៀវ Chelsea ដោយសារតែវត្តមានរបស់ Courtois។

    ការដែលឈានទៅដល់ការផ្ទេរអ្នកចាំទី Thibaut Courtois ទៅកាន់ក្លឹបអធិរាជសរ Real Madrid នោះក្លឹបតោខៀវ Chelsea និង Real Madrid បានព្រមព្រៀងគ្នាលើលក្ខខ័ណ្ឌមួយដោយ Real Madrid ព្រមឲ្យខ្សែបម្រើ Kovacic មកកាន់ក្លឹបតោខៀវ Chelsea ក្នុងលក្ខខ័ណ្ឌខ្ចីជើងរយៈពេល 1 ឆ្នាំ។

    ពេលនេះអ្នកចាំទី Thibaut Courtois កំពុងនៅឯទឹកដី Santiago Bernabeu ដើម្បីត្រៀមពិនិត្យសុខភាពនៅថ្ងៃនេះ ខណៈដែល Courtois ត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញខ្លួនឲ្យ Real Madrid នៅក្នុងរដូវកាលថ្មីខាងមុខនេះ។

    គួរបញ្ជាក់ដែរថាអ្នកចាំទី Thibaut Courtois បានបង្ហាញខ្លួនឲ្យក្លឹបតោខៀវ Chelsea បានចំនួន 154 ប្រកួតនិងឈ្នះពានរង្វាន់ Premier League ជាមួយនឹង Chelsea បាន 2 សម័យកាលនិងឈ្នះពានរង្វាន់ក្នុងស្រុកជាមួយនឹង Chelsea បានចំនួន 2 ដង។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay