ខ្មែរណូត

ស្វែងរក

  • កីឡា

    គូរពិសេសក្នុងយប់នេះ! ម្ចាស់ផ្ទះតោខៀវ Chelsea នឹងបើកទ្វារកីឡាដ្ឋាន Stamford Bridge ទទួ0លស្វារគមន៍ភ្ញៀវកាំភ្លើងធំ Arsenal ក្នុងយប់នេះ

    BY Khmernote Media August 18, 2018
    គូរពិសេសក្នុងយប់នេះ! ម្ចាស់ផ្ទះតោខៀវ Chelsea នឹងបើកទ្វារកីឡាដ្ឋាន Stamford Bridge ទទួ0លស្វារគមន៍ភ្ញៀវកាំភ្លើងធំ Arsenal ក្នុងយប់នេះ

    ក្នុងរាត្រីនេះការប្រកួតលីគកំពូល Premier League សប្ដាហ៍នេះរវាងម្ចាស់ផ្ទះតោខៀវ Chelsea បើកទ្វារកីឡាដ្ឋាន Stamford Bridge ទទួលស្វារគមន៍ភ្ញៀវកាំភ្លើងធំ Arsenal នឹងចាប់ផ្ដើមនៅវេលាម៉ោង 11:30 យប់នេះហើយ។

    កាលពីសប្ដាហ៍បើកឆាកក្លឹបតោខៀវ Chelsea បានបង្ហាញទំរង់លេងល្អមែនទែន ជាពិសេសកីឡាករចំណូលថ្មីរបស់ពួកគេនិងគ្រូបង្វឹកថ្មីដែលទើបតែចូលកាន់ដំណែងបានយកឈ្នះក្លឹប Huddersfield Town ដោយលទ្ធផល 3-0។ ចំណែកឯក្លឹបកាំភ្លើងធំ Arsenal វិញប្រកួតដំបូងនៅក្នុងដីរបស់ពួកគេហាក់ដូចជាមិនសូវធ្វើបានល្អសោះដោយ Arsenal ចាញ់ក្លឹបមេឃខៀវ Manchester City ដោយលទ្ធផល 0-2 ក្នុងសប្ដាហ៍ដំបូងទោះបីជា Arsenal បានប្ដូរគ្រូបង្វឹកនឹងទិញកីឡាករថ្មីក៏ដោយ។

    ជំនួបជួបគ្នា 5 ដងចុងក្រោយរវាង Chelsea និង Arsenal គឺ Chelsea មិនដែលឈ្នះ Arsenal ឡើយដោយ Chelsea ស្មើ 4 ដងនិងចាញ់ Arsenal 1 ដង។ ការប្រកួតរវាងក្រុមខ្លាំងប្រចាំទីក្រុង London នឹងធ្វើឡើងនៅក្នុងវេលាម៉ោង 11:30 យប់នេះ។

    បុត្រ

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay