ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រទេសថៃ ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ១,៩៤០ នាក់ និងបាត់បង់ជីវិតដល់ ២១នាក់

    BY Khmernote Media May 2, 2021
    ប្រទេសថៃ ថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់ ១,៩៤០ នាក់ និងបាត់បង់ជីវិតដល់ ២១នាក់

    ថៃ៖ យោងតាមការចុះផ្សាយជាបន្ទាន់មួយតាមរយៈ Page Facebook ផ្លូវការរបស់សារព័ត៌មាន The Nation Thailand បានឲ្យដឹងថា គិតត្រឹមម៉ោង ១១ និង ០០ នាទីព្រឹកនៃព្រឹកថ្ងៃអាទិត្យ ទី០២ ខែឧសភានេះ ប្រទេសថៃបានកត់ត្រាចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់មានពីមុនមក មានអ្នកស្លាប់រហូតដល់ ២១ នាក់។ ក្រៅតែបានរកឃើញអ្នកស្លាប់ក្នុងចំនួនដ៏ច្រើនដូចនេះ ចំនួនអ្នកឆ្លងប្រចាំថ្ងៃវិញក៏មានច្រើនដែរ ដោយថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ១,៩៤០ នាក់ផងដែរក្នុងថ្ងៃជាមួយគ្នានេះ។

    គិតមកទល់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១នេះ ប្រទេសថៃ បានរកឃើញអ្នកឆ្លងកូវីដ១៩សរុបកើនដល់ ៦៧,០៤៤នាក់, មានអ្នកស្លាប់បាត់បង់ជីវិតចំនួន ២២៤នាក់ និងព្យាបាលជាសះស្បើយ ៣៨,០៧៥នាក់៕

    Share This Post: