បងឆើត បន្ដដំណើរទៅប៉ះ Sisophon ក្នុងវគ្គ 8 ក្រុមចុងក្រោយពានរង្វាន់ Ganzberg Cup រដូវកាលទី 3 បន្ទាប់ពីទម្លាក់ក្រុម Home Sport FC ដោយបាល់ Penalty កាត់សេចក្ដី
- August 27, 2018
ក្រុម Home Sport FC ត្រូវធ្លាក់ចេញពីការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ត្រឹមវគ្គ 16 ក្រុមចុងក្រោយបន្ទាប់ពីក្រុម បងឆើត ទម្លាក់ចេញដោយបាល់ Penalty កាត់សេចក្ដីក្នុងលទ្ធផល 2-2(7-6)។

ការប្រកួតទាំងពីរគូរក្នុងសប្ដាហ៍នេះគឺបាល់ Penalty ជាអ្នកកាត់សេចក្ដីទាំងអស់បន្ទាប់ពីក្រុមទាំងអស់បានបញ្ចប់លទ្ធផលដោយស្មើគ្នា។ ការប្រកួតរវាងក្រុម បងឆើត និងក្រុម Home Sport FC កាលពីម្សិលមិញនេះអាចនិយាយថាជាការប្រកួតដ៏តានតឹងព្រោះក្រុមទាំងពីរបានព្យាយាមសម្រុកទៅសម្រុកមករហូតធ្វើឲ្យមានគ្រាប់បាល់សុតបញ្ចូលទីទាំងសងខាង។ ទម្រង់លេងរបស់ក្រុមទាំងពីរកាលពីម្សិលមិញគឺល្អមែនទែនទាំងចង្វាក់លេង និងបច្ចេកទេស ជាពិសេសតិចនិកដែលគ្រូបង្វឹករបស់ពួកគេដាក់ឲ្យលេងគឺមើលទៅធ្វើឲ្យការប្រកួតនេះកាន់តែជក់ចិត្តនិងតាមដានមិនព្រិចភ្នែក។
ការប្រកួតគូរនេះដំបូងគឺក្រុម បងឆើត សុតបញ្ចូលទីនាំមុខ 2-0 មុនប៉ុន្ដែជិតដល់បញ្ចប់ការប្រកួតក្រុម Home Sport FC បានសុតបញ្ចលទីតាមពីក្រោយ 2 គ្រាប់វិញធ្វើឲ្យក្រុមទាំងពីរបញ្ចប់ការប្រកួតដោយលទ្ធផល 2-2។ ទោះបីជាក្រុម Home Sport FC ខំតាមយកស្មើយ៉ាងណាក៏ដោយ ជាអកុសលក្រុមមួយនេះត្រូវក្រុម បងឆើត ទម្លាក់ចេញពីដោយបាល់ Penalty កាត់សេចក្ដី 2-2(7-6)។

បុត្រ
- Share This Post:






