ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ម្សិលមិញ ម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ៨,៨៦៨នាក់និងមរណភាព ១៣៥នាក់ ដែលជាកំណត់ត្រាច្រើនបំផុតមិនធ្លាប់

    BY Pheakdey July 9, 2021
    ម្សិលមិញ ម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ៨,៨៦៨នាក់និងមរណភាព ១៣៥នាក់ ដែលជាកំណត់ត្រាច្រើនបំផុតមិនធ្លាប់

    ម៉ាឡេស៊ី៖ យោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Straits Times បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែ កក្កដា ម្សិលមិញនេះ ប្រទេសម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ ក្នុងចំនួនដ៏ច្រើនបំផុតមួយ ពោលគឺតួលេខអ្នកឆ្លងថ្មីមានរហូតដល់ ៨,៨៦៨នាក់។  គួរម្លឹកថា តួលេខនេះគឺជាកំណត់ត្រាឆ្លងប្រចាំថ្ងៃច្រើនបំផុតលំដាប់ទី ២ សម្រាប់ប្រទេសម៉ាឡេស៊ី ខណៈកាលពីអំឡុងខែឧសភាកន្លងទៅម៉ាឡេស៊ីធ្លាប់កត់ត្រាអ្នកឆ្លងប្រចាំថ្ងៃច្រើនបំផុតរហូតដល់ ៩,០២០ នាក់ឯណោះ។

    ក្រៅតែពីបានរកឃើញអ្នកឆ្លងដ៏ច្រើននេះ អាជ្ញាធរសុខាភិបាលម៉ាឡេស៊ីក៏បានរកឃើញករណីអ្នកស្លាប់ដោយជំងឺកូវីដ ១៩ ចំនួន ១៣៥នាក់ផងដែរ ហើយវាគឺតួលេខអ្នកស្លាប់ប្រចាំថ្ងៃដ៏ច្រើនបំផុតមិនធ្លាប់សម្រាប់ម៉ាឡេស៊ីរាប់ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ ១៩ មក។ ​សូមបញ្ជាក់ថា គិតត្រឹមពេលនេះម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងកូវីដ ១៩ សរុបចំនួន ៨០៨,៦៥៨ នាក់ និងស្លាប់សរុប ៥,៩០៣ នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖  Straits Times

    Share This Post: