ខ្មែរណូត

ស្វែងរក

  • កីឡា

    ខ្សែការពារ Hector Bellerin និយាយថា៖ ការមកដល់របស់លោក Unai Emery ធ្វើឲ្យ Arsenal ផ្លាស់ប្ដូរទាំងស្រុង

    BY Khmernote Media September 8, 2018
    ខ្សែការពារ Hector Bellerin និយាយថា៖ ការមកដល់របស់លោក Unai Emery ធ្វើឲ្យ Arsenal ផ្លាស់ប្ដូរទាំងស្រុង

    កីឡាករ Hector Bellerin ដែលជាខ្សែការពាររបស់ក្លឹបកាំភ្លើងធំ Arsenal យល់ឃើញថា Arsenal មានការផ្លាស់ប្ដូរច្រើនបន្ទាប់ពីការមកដល់របស់លោក Unai Emery ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal។

    លោក Unai Emery បានមកដល់ក្លឹបកាំភ្លើងធំ​ Arsenal នៅក្នុងរដូវកាលថ្មីនេះបន្ទាប់ពីលោក Arsene Wenger បានចាកចេញពីក្លឹបកាំភ្លើងធំ Arsenal នៅក្នុងពេលបញ្ចប់រដូវកាលថ្មី។ ទោះបីជាការចាប់ផ្ដើមថ្មីរបស់លោក Unai Emery ពុំសូវល្អក៏ដោយ ប៉ុន្ដែខ្សែការពារ Bellerin យល់ឃើញថា Arsenal មានការផ្លាស់ប្ដូរច្រើនក្នុងពេលដែលលោក Emery កាន់ដំណែងជាគ្រូបង្វឹក។

    ខ្សែការពារ Bellerin បាននិយាយថា៖ ខ្ញុំមានអារម្មណ៍ថា Arsenal ដូចជាក្លឹបថ្មីអញ្ចឹង ពួកយើងមានបុគ្គលិកច្រើន ហើយវាពិតជាអាម៉ាស់ណាស់ដែលកីឡាករមួយចំនួនតូចចាកចេញពីក្លឹប។ ទោះបីយើងមានការចាប់ផ្ដើមពុំសូវល្អក៏ដោយ ប៉ុន្ដែនៅពេលដែលលោក Emery ដឹកនាំពួកយើងមានអារម្មណ៍ពួកយើងគឺធ្វើឡើងទាំងអស់គ្នា ហើយយុទ្ធសាស្រ្ដក្នុងការដឹកនាំរបស់ Emery និង Wenger គឺខុសគ្នាទាំងស្រុងតែម្ដង ដោយលោក Emery ផ្ដោតអារម្មណ៍ក្នុងការរៀបចំផែនការសម្រាប់លេងជាមួយនឹងគូរប្រកួតនៅក្នុងប្រកួតបន្ទាប់ ខណៈដែលលោក Wenger ផ្ដោតតែរឿងយកឈ្នះ។

    បុត្រ

    ប្រភព៖ 90min

     

    Share This Post: