កីឡា

Luke Shaw ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីបានប៉ះទង្គិចជាមួយ Carvajal អំឡុងការប្រកួតរវាងអង់គ្លេសនិងអេស្ប៉ាញ

BY
Khmernote Media
September 10, 2018

Luke Shaw បានប៉ះទង្គិចជាមួយកីឡាករ Dani Carvajal អំឡុងការប្រកួតរវាងអង់គ្លេសនិងអេស្ប៉ាញនៅកីឡដ្ឋាន Wembley។

គាត់បានបង្ហាញពីការព្រួយបារម្ភអំពីស្ថានភាពរបស់ Luke Shaw ខណៈដែរ Shaw បានចាកចេញពីទីលានដោយរុំម៉ាសអុកស៊ីសែនហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់ពីចប់ការប្រកួត Carvajal បានសុំលេខទូរស័ព្ទរបស់ Shaw ពីមិត្តរួមក្រុមក្លឹប David De Gea ហើយគាត់បានផ្ញើសារទៅកាន់ Shaw ភ្លាម។

នៅពេលទទួលបានសារនោះ Shaw បានឆ្លើយតបដោយខ្លួនឯងដោយមិនទទួលស្គាល់ថា Carvajal មានបំណងអាក្រក់នោះទេហើយវាគ្រាន់តែជាការប៉ះទង្គិចមួយ។ Luke Shaw បានបង្ហោះសារមួយនៅលើបណ្តាញសង្គមបន្ទាប់ពីការប្រកួតនេះដើម្បីធានាដល់អ្នកគាំទ្រថា “ខ្ញុំជាអ្នកប្រយុទ្ធខ្ញុំនឹងត្រលប់មកវិញឆាប់ៗ”។ 

អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Marca

Share This Post: