កីឡា

៣សន្លឹកបង្ហាញពីភាពស្រស់ស្អាតនៅស្តាត លែងមានសំរាមរាយប៉ាយដូចមុន ក្រោយការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរួច

BY
Khmernote Media
September 11, 2018

ទោះបីជាការប្រកួតរបស់ក្រុមគោព្រៃកម្ពុជាបញ្ចប់ដោយលទ្ធផលចាញ់ម៉ាឡេស៊ីក៏ដោយ ប៉ុន្ដែពលរដ្ឋខ្មែរមួយចំនួនធំបានកែឥរិយាបទ ដែលមិនសរសើរមិនបាន គឺបន្ទាប់ពីការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងម៉ាឡេស៊ីរួចពហុកីឡាដ្ឋានអូឡាំពិក ដែលធ្លាប់តែមានសំរាមរាយប៉ាយក្រោយបញ្ចប់ការប្រកួតនោះ បែរជាស្អាតគ្មានសំរាមធ្វើឲ្យសោភ័ណភាពរបស់ពហុកីឡាដ្ឋានជាតិកាន់តែស្អាត។

យោងតាមគណនីហ្វេកប៊ុកមួយឈ្មោះ Chheng Veayo បានបង្ហោះទិដ្ឋភាពក្រោយការប្រកួតមិត្តភាពរវាងក្រុមជម្រើសជាតិកម្ពុជានិងម៉ាឡេស៊ីនៅឯពហុកីឡាដ្ឋានជាតិអូឡាំពិកមើលទៅប្លែកភ្នែកមែនទែន ដោយជុំវិញបរិវេណកីឡាដ្ឋានជាតិ និងកន្លែងអង្គុយទស្សនាការប្រកួតនោះគ្មានសម្រាមដូចមុនទេ ពោរគឺពេលនេះប្រជាពលរដ្ឋកម្ពុជាបានផ្លាស់ប្ដូរផ្នត់គំនិតច្រើនដោយពួកគេនាំគ្នាប្រមូលសម្រាមយកទៅបោះចោលបន្ទាប់ពីការប្រកួតបញ្ចប់។

អត្ថបទ៖ បុត្រ

រូបភាព៖ Chheng Veayo

Share This Post: