ខ្មែរណូត

ស្វែងរក

  • កីឡា

    Gareth Bale និង Ozil មិនមានឈ្មោះក្នុងបញ្ជី FIFA FIFPro នោះទេ

    BY Khmernote Media September 11, 2018
    Gareth Bale និង Ozil មិនមានឈ្មោះក្នុងបញ្ជី FIFA FIFPro នោះទេ

    ខ្សែបម្រើ Gareth Bale និង Mesut Ozil មិនមានឈ្មោះក្នុងបញ្ជីឡើយខណៈដែល FIFPro បានបង្ហាញពីបញ្ជីឈ្មោះកីឡាករសម្រាប់ World XI នៅឆ្នាំនេះ។

    Ozil បានជួយឱ្យ Arsenal ឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Carabao Cup និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League នៅឆ្នាំ 2017-18 ប៉ុន្តែកីឡាកររូបនេះមិនមានឈ្មោះក្នុងបញ្ជី FIFPro ទេ។

    កីឡាករវ័យ 29 ឆ្នាំ Bale បានជួយ Real Madrid ឈ្នះជើងឯក3លើកជាប់ៗគ្នានៃក្របខ័ណ្ឌ Champions League ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Liverpool កាលពីខែឧសភា។ ក្រុមកីឡាករល្អប្រចាំឆ្នាំនេះនឹងត្រូវបានបោះឆ្នោតដោយកីឡាករបាល់ទាត់អាជីពជាង 25.000 នាក់មកពី 65 ប្រទេសជុំវិញពិភពលោកជាមួយនឹងការពេញចិត្តនឹងបង្ហាញនៅក្នុងកម្មវិធីពានរង្វាន់ The Best Awards របស់ FIFA នៅថ្ងៃទី 24 ខែកញ្ញាខាងមុខនេះ។

    អត្ថបទ៖ ប៊ុនហួរ
    ប្រភព៖ Goal

    Share This Post: