ខ្មែរណូត

ស្វែងរក

  • កីឡា

    PSG គ្រោងនឹងផ្ដល់ខ្សែប្រយុទ្ធ Kylian Mbappe រួមជាមួយនឹងទឹកប្រាក់បន្ថែមពីលើដើម្បីដោះដូរជាមួយនឹងខ្សែបម្រើ Philippe Coutinho របស់ក្លឹបអ្នកមានបុណ្យ Barcelona

    BY Khmernote Media February 27, 2018
    PSG គ្រោងនឹងផ្ដល់ខ្សែប្រយុទ្ធ Kylian Mbappe រួមជាមួយនឹងទឹកប្រាក់បន្ថែមពីលើដើម្បីដោះដូរជាមួយនឹងខ្សែបម្រើ Philippe Coutinho របស់ក្លឹបអ្នកមានបុណ្យ Barcelona

    ក្លឹបអ្នកមានបារាំង PSG គ្រោងនឹងផ្ដល់ខ្សែប្រយុទ្ធ Kylian Mbappe រួមជាមួយនឹងទឹកប្រាក់បន្ថែមពីលើទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ដើម្បីដោះដូរជាមួយនឹងខ្សែបម្រើ Philippe Coutinho។

    ការដោះដូរកីឡាករដ៏ធំនេះគឺក្លឹបអ្នកមានបារាំង PSG ធ្វើដើម្បីអោយខ្សែប្រយុទ្ធ Neymar សប្បាយចិត្តក្នុងការបន្ដស្នាក់នៅជាមួយនឹង PSG។ ខ្សែប្រយុទ្ធ Neymar ចង់លេងជាមួយនឹងខ្សែបម្រើ Coutinho ដែលជាមិត្តរួមជាតិរបស់គេ។ កាលពី Neymar នៅក្នុងក្លឹបអ្នកមានបុណ្យ Barcelona ខ្សែប្រយុទ្ធ Neymar ក៏បានបញ្ចុះបញ្ចូល Coutinho អោយមកក្លឹបអ្នកមានបុណ្យ Barcelona ដូចគ្នាដោយសារតែ Neymar ចង់ចាប់ដៃគូរលេងជាមួយនឹង Coutinho ប៉ុន្ដែចុងក្រោយ Coutinho បានមកដល់ Barcelona តែខ្សែប្រយុទ្ធ Neymar បានចាកចេញទៅក្លឹប PSG ទៅហើយ។

    ការដោះដូរខ្សែប្រយុទ្ធ Kylian Mbappe ជាមួយនឹងខ្សែបម្រើ Philippe Coutinho ព្រោះដោយសារតែខ្សែប្រយុទ្ធ Neymar មានអារម្មណ៍ថា រូបគេមិនស្រួលក្នុងការលេងជាមួយនឹងគូរប្រជែងដណ្ដើមពានរង្វាន់ Ballon D’or របស់គេ។ ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានក្លឹបអ្នកមានបារាំង PSG ទិញពីក្លឹប AS Monaco នៅក្នុងតម្លៃផ្ទេរ 180លានអឺរ៉ូ ជាមួយនឹងកុងត្រាអចិន្រ្តៃយ៍ជាមួយនឹងក្លឹប។

    ក្លឹបអ្នកមានបារាំង PSG មានឆន្ទះខ្ពស់ក្នុងការផ្ដល់ខ្សែប្រយុទ្ធ Kylian Mbappe ទៅអោយក្លឹបអ្នកមានបុណ្យ Barcelona។ ទោះបីជា Coutinho ទើបតែផ្ទេរមកកាន់ Barcelona នៅក្នុងខែមករានេះក៏ដោយ ក៏ក្លឹប PSG នៅតែមានឆន្ទះចង់បាន​ Coutinho មកកាន់ទឹកដី PSG ដើម្បីធ្វើអោយខ្សែប្រយុទ្ធ Neymar មានអារម្មណ៍ថាសប្បាយចិត្តនិងបន្ដស្នាក់នៅជាមួយនឹងក្លឹបបន្ដទៀត។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay