ខ្មែរណូត

ស្វែងរក

  • កីឡា

    Man Utd, Juventus ឬ PSG ជាជម្រើសរបស់លោក Zinedine Zidane?

    BY Khmernote Media September 13, 2018
    Man Utd, Juventus ឬ PSG ជាជម្រើសរបស់លោក Zinedine Zidane?

    អតីតគ្រូបង្វឹករបស់ក្លិប Real Madrid Zinedine Zidane បានបង្ហើបឱ្យដឹងថាគាត់ចង់បន្តអាជីពជាគ្រូបង្វឹករបស់គាត់ក្នុងពេលឆាប់ៗនេះ ហើយ Old Trafford អាចនឹងក្លាយជាគោលដៅបន្ទាប់របស់គាត់។

    លោកបានប្រាប់ទូរទស្សន៍ RTVE របស់អេស្ប៉ាញថា “ខ្ញុំនឹងធ្វើជាគ្រូបង្វឹកម្តងទៀតក្នុងពេលឆាប់ៗនេះ។ វាជាអ្វីដែលខ្ញុំចូលចិត្តធ្វើហើយវាជាអ្វីដែលខ្ញុំបានធ្វើអស់មួយជីវិតរបស់ខ្ញុំ»។

    ក្នុងរយៈពេលបីខែក្រោយពីលោកបានដឹកនាំ Real Madrid ទទួលពានរង្វាន់ក្របខ័ណ្ឌ Champions League ជាបន្តបន្ទាប់ជា3 លើកជាប់ៗគ្នាដែលជាសមិទ្ធផលដែលមិនធ្លាប់មានពីមុនមកនៅក្នុងសម័យកាលបាល់ទាត់លោកក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រលប់មកកាន់ការងារជាគ្រូបង្វឹកម្តងទៀត។

    អត្ថបទ៖ ប៊ុនហួរ
    ប្រភព៖ Goal

    Share This Post: