អន្តរជាតិ

ចក្រភពអង់គ្លេសអនុញ្ញាតឱ្យពលរដ្ឋនៅក្នុងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ចូលមកប្រទេសខ្លួនដោយមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ

BY
autoadmin
July 29, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ពលរដ្ឋនៃសហភាពអ៊ឺរ៉ុប ឬសហរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 គ្រប់ចំនួនដូសនឹងមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស ស្កុតឡេន និងវែល។ ការផ្លាស់ប្តូរនេះនឹងចូលជាធរមាននៅម៉ោង ០៤ និង ០០ នាទី (BST) នៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ហើយរដ្ឋាភិបាលចក្រភពអង់គ្លេសបាននិយាយថា វានឹងជួយដល់ពលរដ្ឋឱ្យមានការជួបជុំគ្នាជាមួយមនុស្សជាទីស្រឡាញ់របស់ពួកគេឡើងវិញ។ ជម្រាបផងដែរថា វិធានការដែលកំពុងអនុវត្តបច្ចុប្បន្ន គឺគេតម្រូវឱ្យតែពលរដ្ឋដែលបានចាក់វ៉ាក់សាំងនៅ UK ប៉ុណ្ណោះ ទើបអាចជៀសផុតពីការធ្វើចត្តាឡីស័កបាន។

រដ្ឋមន្រ្តីដឹកជញ្ជូនលោក Grant Shapps បាននិយាយថា ការផ្លាស់ប្ដូរនេះក៏នឹងអនុវត្តលើពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានអនុម័តដោយសហភាពអឺរ៉ុប ឬសហរដ្ឋអាមេរិក និងយ៉ាងហោចណាស់ត្រូវតែចាក់ដូសទី២ ឱ្យបានចំនួន ១៤ ថ្ងៃ មុនពេលមកដល់ចក្រភពអង់គ្លេស។ ចំណែកអ្នកធ្វើដំណើរនឹងត្រូវធ្វើតេស្ដរហ័ស ឬការធ្វើតេស្ត PCR មុនពេលចេញដំណើរ និងតេស្ត PCR នៅថ្ងៃទី ២ បន្ទាប់ពីពួកគេមកដល់ចក្រភពអង់គ្លេស។ ទន្ទឹមនឹងនេះដែរ ពលរដ្ឋអាយុក្រោម ១៨ឆ្នាំ នឹងអាចរួចផុតការធ្វើចត្តាឡីស័ក ហើយអ្នកខ្លះមិនចាំបាច់ធ្វើតេស្តទេ គឺអាស្រ័យលើអាយុរបស់ពួកគេ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: