ក្រុមហ៊ុន Google និង Facebook តម្រូវឱ្យបុគ្គលិកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅពេលដែលពួកគេត្រូវចូលធ្វើការជួបមុខគ្នាវិញ
- BY
- autoadmin
- July 29, 2021
ក្រុមហ៊ុន Google និង Facebook បាននិយាយថា ពួកគេនឹងតម្រូវឱ្យបុគ្គលិកនៅអាមេរិករបស់ពួកគេ ត្រូវចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅពេលដែលពួកគេត្រឡប់ទៅធ្វើការវិញជួបមុខគ្នាវិញ។ ផែនការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សទាំង ២ គឺឆ្លើយតបទៅនឹងការកើនឡើងនៃជំងឺ COVID-19 ប្រភេទ Delta ដែលត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ហើយវ៉ារ្យ៉ងនេះកំពុងឆ្លងរាលដាលខ្លាំងជាងប្រភេទណាទាំងអស់នៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុន Google និយាយថា អ្នកដែលមកការិយាល័យនឹងចាំបាច់ត្រូវចាក់វ៉ាក់សាំ ប៉ុន្តែនឹងមានការលើកលែងប្រសិនពួកគេមានបញ្ហាសុខភាពមិនអាចចាក់វ៉ាក់សាំងបាន។ ក្រុមហ៊ុនក៏កំពុងពង្រីករយៈពេលធ្វើការពីផ្ទះចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ពាក់កណ្តាលខែតុលា ដោយលើកឡើងពីកង្វល់របស់កម្មករអំពីវ៉ារ្យ៉ង់ Delta ។ ចំណែកក្រុមហ៊ុន Facebook ក៏នឹងតម្រូវឱ្យមានការចាក់វ៉ាក់សាំងសម្រាប់បុគ្គលិកអាមេរិករបស់ខ្លួនផងដែរ។ ប៉ុន្តែក្រុមហ៊ុននឹងអនុញ្ញាតឱ្យពួកគេបន្តធ្វើការពីចម្ងាយទោះបីជាជំងឺរាតត្បាតត្រូវបានគ្រប់គ្រង ដរាបណាការងាររបស់ពួកគេមិនត្រូវបានប៉ះពាល់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






