កីឡា

Mbappe បិសនឹងក្លាយជាកីឡាកររបស់ Chelsea ទៅហើយនៅក្នុងឆ្នាំ 2012 ដោយសារតែត្រូវម្ដាយគេបដិសេធមិនឲ្យទៅ Chelsea

BY
Khmernote Media
September 14, 2018

ខ្សែប្រយុទ្ធ Kylian Mbappe ដែលកំពុងក្លាយជាកីឡាករលេចធ្លោហើយគឺជាម្ចាស់ពានរង្វាន់កីឡាករក្មេងល្អបំផុតនោះ បិសនឹងក្លាយជាខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបតោខៀវ Chelsea ទៅហើយកាលពីឆ្នាំ 2012 ដោយសារតែ Mbappe ត្រូវម្ដាយបដិសេធមិនឲ្យចូលលេងឲ្យក្លឹបតោខៀវ Chelsea។

យោងតាមសម្ដីរបស់លោក Serge Daniel Boga បានឲ្យដឹងថា៖ កាលពីឆ្នាំ 2012 ក្លឹបតោខៀវ Chelsea គឺជាអ្នកស្គាល់កីឡាករវ័យក្មេងនេះមុនគេ ដោយក្លឹបដឹងពីគុណភាពលេងរបស់ Mbappe នៅកាលនោះហើយ Chelsea គ្រោងនឹងនាំយក Mbappe មកកាន់ Chelsea ផងដែរ ប៉ុន្ដែឱកាសនេះត្រូវបានខកខានដោយសារតែម្ដាយរបស់ Mbappe បដិសេធមិនព្រមឲ្យខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះលេងឲ្យក្លឹប Chelsea។ មូលហេតុដែលម្ដាយរបស់ Mbappe មិនឲ្យមក Chelsea ដោយសារទែកាលនោះម្ដាយរបស់ Mbappe ជឿជាក់ថាតម្លៃខ្លួនរបស់ Mbappe នៅក្នុងថ្ងៃអនាគតនឹងមានតម្លៃខ្ពស់។

លោក Boga បាននិយាយប្រាប់សារពត៌មាន Goal ថា៖ Chelsea គឺជាក្លឹបដំបូងដែលជាអ្នកតេស្ដសមត្ថភាពរបស់ Mbappe។ ពួកយើងធ្វើវាមុន Real Madrid ទៅទៀត។ ខ្ញុំបានទៅមើលគេលេងផ្ទាល់ ហើយខ្ញុំឃើញថាក្មេងម្នាក់នេះមានសមត្ថភាពមិនធម្មតា។ មួយអាទិត្យក្រោយពេល ពួកយើងបានទៅការិយាល័យកន្លែងដែល Mbappe កំពុងលេង ហើយពួកយើងបានសរសើរអំពីសមត្ថភាពរបស់គេ និងបានយកគេមកធ្វើតេស្ដផងដែរ។ ប៉ុន្ដែចុងក្រោយសំណើរនោះត្រូវបានបដិសេដ ដោយសារតែម្ដាយរបស់ Mbappe មិនព្រមឲ្យកូនគាត់ទៅ ហើយជឿជាក់ថាតម្លៃខ្លួនរបស់ Mbappe នឹងខ្ពស់នៅក្នុងពេលអនាគត ដោយគាត់រំពឹងថាតម្លៃខ្លួនរបស់ Mbappe នឹងឡើងដល់ 50លានអឺរ៉ូ ប៉ុន្ដែគឺហួសពីការរំពឹងទុករបស់ម្ដាយគេទៅទៀត ដោយពេលនេះ Mbappe មានតម្លៃខ្លួនដល់ទៅ 180លានអឺរ៉ូ ឯណោះ។ 

បុត្រ

ប្រភព៖ 90min

 

Share This Post: