Cristiano Ronaldo គ្រោងនឹងរកគ្រាប់បាល់ជាលើកដំបូងរបស់ខ្លួននៅ Juventus
- September 15, 2018
កីឡាករ Cristiano Ronaldo កំពុងចាប់ផ្តើមហ្វឹកហាត់ឲខ្លាំងហើយតារាបាល់ទាត់របស់ក្លឹប Juventus ពេលនេះកំពុងតែស្ងប់ស្ងាត់ដើម្បីបំបិទមាត់អ្នករិះគន់របស់គេម្តងទៀត។

ដោយអ្នកខ្លះបានលើកឡើងថា គាត់នឹងមិនមានភាពងាយស្រួលក្នុងទីក្រុង Turin នោះទេក្នុងការផ្លាស់ប្តូររបស់ខ្លួនទៅកាន់ម្ចាស់ជើងឯកអ៊ីតាលី Juventus។ Raul Albiol បាននិយាយថា: “Cristiano នឹងពិបាកក្នុងការរកគ្រាប់បាល់នៅក្នុងប្រទេសអ៊ីតាលី។ ” ប៉ុន្តែដោយមិនបានចូលរួមជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ Ronaldo បានប្រើការសម្រាកពីជម្រើសជាតិព័រទុយហ្គាល់ដើម្បីហ្វឹកហាត់ក្នុងគោលបំណងដើម្បីត្រឡប់ទៅទម្រង់ដ៏ល្អបំផុតរបស់គាត់និងស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់ Juventus។

ទោះបីជាយ៉ាងណាក៏ដោយបើទោះបីជាមានការព្យាយាមជាច្រើនរបស់គាត់ក្នុងការស៊ុត Ronaldo បានស៊ុតចំគោលដៅតែ 9 លើកប៉ុណ្ណោះស្មើនឹង 39 ភាគរយនៃស៊ុតសរុបរបស់គាត់តាំងពីចាប់ផ្តើមចូលលេងឲ Juventus។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Marca
- Share This Post:






