រឿងរ៉ាវ 7យ៉ាងដែលអ្នកគួរដឹងមុនជំនួបរវាងក្លឹប Spurs និង Liverpool នៅយប់នេះ
- September 15, 2018
ក្រុម Manchester City គឺជាក្រុមតែមួយគត់ដែលបានស៊ុតបាល់បញ្ចូលទីច្រើននិងនិងព្យាយាមស៊ុតច្រើនលើកក្នុងក្របខ័ណ្ឌ Premier League ជាងក្លឹប Spurs និង Liverpool នៅរដូវកាល ២០១៨-២០១៩ នេះ។

នេះជាលើកទី 1 ហើយដែលក្រុមហង្សក្រហម Liverpool ទទួលបានជ័យជំនះ 4 ប្រកួតដំបូងក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះតាំងពីការចាប់ផ្តើមដ៏ល្អបំផុតរបស់ក្រុមហង្សក្រហមក្នុងរដូវកាលលីកក្នុងឆ្នាំ 1990។
Tottenham Hotspurs
Tottenham នឹងត្រូវប្រកួតដោយគ្មាន Hugo Lloris និង Dele Alli ។
អ្នកចាំទី Lloris ដែលត្រូវបានផ្តន្ទាទោសនៅសប្ដាហ៍នេះសម្រាប់ការបើកបរពេលស្រវឹងនឹងដោយសាររបួសភ្លៅខណៈដែលខ្សែបម្រើអន្តរជាតិអង់គ្លេស Alli មានបញ្ហាសរសៃពួរ។
Liverpool
Heung-min Son ត្រលប់មកពីការបំពេញកាតព្វកិច្ចអន្តរជាតិវិញប៉ុន្តែ Moussa Sissoko នៅតែអវត្តមានដោយសារបញ្ហាសរសៃពួរ។
ខ្សែបម្រើ Adam Lallana របស់ក្រុម Liverpoo ហាក់ដូចជាខកខានដោយសារបញ្ហាក្រលៀនដោយត្រូវគេកាត់ឈ្មោះគាត់ចេញពីក្រុមជម្រើសជាតិអង់គ្លេស។ អ្នកចាំទី Simon Mignolet មានសុខភាពល្អបន្ទាប់ពីរងរបួសដៃ។
៧ចំណុចដែលអ្នកគួរដឹង
១. Tottenham បានឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោម 11 ប្រកួតចុងក្រោយក្នុងក្របខ័ណ្ឌ Premier League របស់ពួកជាមួយក្រុម Liverpool (D4 L6)។
២. ក្រុមហង្សក្រហម Liverpool បានបរាជ័យក្នុងការរកគ្រាប់បាល់បញ្ចូលទីតែមួយប្រកួតប៉ុនណ្ណោះក្នុងការប្រកួត 12 របស់ពួកគេជាមួយក្រុម Spurs ដោយលទ្ធផលស្មើ 0-0 នៅក្នុងការប្រកួតដំបូងរបស់លោក Jurgen Klopp ដែលទទួលបន្ទុកជាអ្នកដឹកនាំក្រុមហង្សក្រហមកាលពីខែតុលាឆ្នាំ 2015។
៣. សរុបគ្រាប់បញ្ចូលទីទាំងអស់គឺ 149 គ្រាប់ក្នុងក្របខ័ណ្ឌ Premier League រវាង Tottenham និង Liverpool។
៤. ក្រុមហង្សក្រហម Liverpool បានឈ្នះ 9 ប្រកួតក្នុងក្របខ័ណ្ឌ Premier League ក្នុងចំណោម 15 លើករបស់ពួកគេនៅក្នុងទីក្រុងឡុងដ៍ក្រោមការដឹកនាំរបស់លោក Jurgen Klopp (W9 D3 L3)។
៥. Mohamed Salah របស់ហង្សក្រហម Liverpool បានស៊ុតបាល់បញ្ចូលទីទាំងបីគ្រាប់ឲ Liverpool ជាមួយនឹងក្រុម Tottenham នៅក្នុងក្របខ័ណ្ឌ Premier League កាលពីរដូវកាលមុន។
៦. ខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham បានរកគ្រាប់បាល់ចំនួន ៥ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន 7 លើកក្នុងក្របខ័ណ្ឌ Premier League ជាមួយ Liverpool (5 គ្រាប់និងបញ្ចូនបាល់ឲគេបានពីរគ្រាប់)។
៧. ក្រោមការដឹកនាំរបស់លោក Jurgen Klopp កីឡាករ Roberto Firmino រកគ្រាប់បាល់បានចំនួន ៣៧គ្រាប់ក្នុងក្របខ័ណ្ឌ Premier League (37 គ្រាប់ស៊ុតបញ្ចូលទីនិងបញ្ចូនបាល់ឲគេបាន 23 គ្រាប់) លើសកីឡាករដទៃទៀតរបស់ Liverpool។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Skysports
- Share This Post:






