WHO អំពាវនាវឱ្យប្រទេសមួយចំនួនកុំទាន់ចាក់វ៉ាក់សាំងដូសទី៣ ដើម្បីឱ្យប្រទេសក្រីក្រមានឱកាសទទួលបានវ៉ាក់សាំងគ្រប់គ្រាន់
- BY
- autoadmin
- August 5, 2021
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានអំពាវនាវឱ្យមានការបញ្ឈប់ការផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៣ ឬ booster រហូតដល់ចុងខែកញ្ញា ដើម្បីអនុញ្ញាតឱ្យប្រទេសដែលមានប្រាក់ចំណូលទាប អាចមានឱកាសទទួលបានការចាក់វ៉ាក់សាំងបង្ការដែរ។ គួរឱ្យដឹងដែរថា សព្វថ្ងៃនេះមានប្រទេសធូរធាមួយចំនួនកំពុងធ្វើការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់ពលរដ្ឋរបស់ពួកគេ ទោះបីជាវាមិនសូវជាមានភាពចាំបាច់ក៏ដោយ។

លោក Tedros Adhanom បាននិយាយថា លោកយល់ពីកង្វល់របស់រដ្ឋាភិបាលទាំងអស់ នៅក្នុងការការពារប្រជាជនរបស់ពួកគេពីភាពប្រែប្រួលនៃជំងឺ COVID-19 ពិសេសវ៉ារ្យ៉ង់ Delta ។ ប៉ុន្តែលោកបាននិយាយបន្តថា៖«យើងមិនអាចទទួលយកទេ នៅពេលដែលប្រទេសមានការប្រើប្រាស់វ៉ាក់សាំងច្រើនស្រាប់ ប្រើវាកាន់តែច្រើនថែមទៀត ខណៈដែលមនុស្សដែលងាយរងគ្រោះបំផុតនៅលើពិភពលោកនៅតែគ្មានការការពារ»។ លោកក៏បានអំពាវនាវឱ្យមានការផ្អាកវ៉ាក់សាំងបន្ថែម ឬ booster រហូតដល់ចុងខែក្រោយ ដូច្នេះយ៉ាងហោចណាស់ ១០% នៃប្រជាជនរបស់ប្រទេសផ្សេងៗ អាចមានវ៉ាក់សាំងសម្រាប់ការពារខ្លួនបាន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






