ក្រុមហ៊ុន Moderna បាននិយាយថា វ៉ាក់សាំងរបស់ខ្លួននឹងត្រូវការដូសទី៣ បន្ថែមទៀត ដើម្បីឱ្យមានប្រសិទ្ធភាពលើជំងឺកូវីដ១៩ បំប្លែងខ្លួន Delta
- BY
- autoadmin
- August 6, 2021
ក្រុមហ៊ុនឱសថអាមេរិក Moderna បាននិយាយថា ដោយសារតែជំងឺ COVID-19 វ៉ារ្យ៉ង់ Delta មានការឆ្លងលឿនខ្លាំងពេក អ្នកដែលចាក់វ៉ាក់សាំងបង្ការរបស់ក្រុមហ៊ុននឹងត្រូវចាក់ដូសទី៣ បន្ថែមទៀត។ Moderna កាលពីថ្ងៃព្រហស្បតិ៍នេះ ទើបតែបានចេញផ្សាយការធ្វើបច្ចុប្បន្នភាពអំពីប្រសិទ្ធភាពវ៉ាក់សាំង និងការអភិវឌ្ឍសម្រាប់វ៉ារ្យ៉ង់ផ្សេងៗរបស់ខ្លួន។ ដោយក្នុងនោះក្រុមហ៊ុនបាននិយាយថា វ៉ាក់សាំងបច្ចុប្បន្នរបស់ខ្លួនមានប្រសិទ្ធភាព ៩៣% ក្នុងរយៈពេល ៦ខែ បន្ទាប់ពីចាក់លើកទី២ ប៉ុន្តែក្រោយពីនោះនឹងមានការធ្លាក់ចុះប្រសិទ្ធភាព។

ដូច្នេះដូសទី៣ ទំនងជាចាំបាច់ប្រើនៅអំឡុងឆមាសទី២ នៃឆ្នាំ២០២១ ជាពិសេសនៅចំពេលដែលមានការរីករាលដាលនៃវ៉ារ្យ៉ង់ Delta នៅទូទាំងពិភពលោក។ គួរឱ្យដឹងដែរថា ប្រទេសអ៊ីស្រាអែល អាល្លឺម៉ង់ និងបារាំង បានសម្រេចចិត្តផ្តល់វ៉ាក់សាំងទី៣ ដល់មនុស្សចាស់ និងអ្នកដទៃទៀត ខណៈអង្គការសុខភាពពិភពលោកកំពុងអំពាវនាវឱ្យមានការផ្អាកវ៉ាក់សាំងទី៣ រហូតចុងខែកញ្ញា ដើម្បីអនុញ្ញាតឱ្យប្រទេសមានចំណូលទាបអាចទទួលបានវ៉ាក់សាំងការពារប្រជាជនរបស់ខ្លួនដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ The Verge
- Share This Post:






