ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្រុម G.L.F FC គឺជាក្រុមដំបូងដែលកក់កៅអីវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីទម្លាក់ក្រុមការពារដំណែងជើងឯក 3G FC ដោយបាល់ Penalty កាត់សេចក្ដី

    BY Khmernote Media September 16, 2018
    ក្រុម G.L.F FC គឺជាក្រុមដំបូងដែលកក់កៅអីវគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីទម្លាក់ក្រុមការពារដំណែងជើងឯក 3G FC ដោយបាល់ Penalty កាត់សេចក្ដី

    ក្រុមការពារដំណែងជើងឯក 3G FC ពានរង្វាន់ Ganzberg Cup ត្រូវបានអស់ភារៈកិច្ចបន្ដដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត្រត្រឹមវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីក្រុម G.L.F FC ទម្លាក់ក្រុមខ្លាំងប្រចាំពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះដោយបាល់ Penalty កាត់សេចក្ដី 0-0 (2-3)។

     

    ក្រឡែកមកការប្រកួតរបស់គូរដំបូងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសប្ដាហ៍នេះគឺជាការប្រកួតដ៏អស្ចារ្យនិងជាគូរដ៏ស្វិតស្វាញបំផុត ទោះបីជាក្រុមទាំងអស់បានព្យាយាមសម្រុកយ៉ាងណាក៏ដោយ ក៏ពុំមានឱកាសសុតបញ្ចូលទីបានដែរ។ សាច់បាល់របស់ក្រុមទាំងពីរគឺពិតជាល្អមើលខ្លាំង ទាំងបច្ចេកទេស ចង្វាក់លេង និងតាក់តិចក្នុងការលេងជាក្រុម គឺក្រុមទាំងពីរធ្វើបានល្អខ្លាំង។ ទោះបីជារបស់ក្រុមទាំងពីរគ្មានគ្រាប់បាល់សុតបញ្ចូលទីក៏ដោយ ប៉ុន្ដែការប្រកួតគូរបើកឆាកវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះគឺជាការប្រកួតមួយដល់តានតឹងបំផុត ព្រោះនៅក្នុងវគ្គនេះក្រុមទាំងអស់សុទ្ធតែខិតខំប្រឹងប្រែងរៀងៗខ្លួន ប្រសិនបើធ្លាក់នឹងអស់ឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះហើយ។ ប៉ុន្ដែក្រុមដែលធ្លាក់ចេញពីការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះនឹងទទួលបានទឹកប្រាក់ 2500ដុល្លារ ពីក្រុមហ៊ុន Ganzberg Beer ខណៈដែលក្រុមដែលឈ្នះនឹងបន្ដដំណើរទៅកាន់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមទឹកប្រាក់ 15000ដុល្លារ ពីក្រុមហ៊ុន Ganzberg Beer។

    បុត្រ

     

    Share This Post: