អន្តរជាតិ

អ្នកជំនាញជាន់ខ្ពស់ខាងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក សង្ឃឹមថា FDA នឹងធ្វើការយល់ព្រមពេញលេញចំពោះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅចុងខែនេះ

BY
autoadmin
August 9, 2021

លោកវេជ្ជបណ្ឌិត Anthony Fauci អ្នកជំនាញខាងជំងឺឆ្លងកំពូលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១ បាននិយាយថា លោកសង្ឃឹមរដ្ឋបាលចំណីអាហារនិងឱសថ (FDA) នឹងចាប់ផ្តើមផ្តល់ការយល់ព្រមពេញលេញដល់វ៉ាក់សាំងបង្ការជំងឺ COVID-19 នៅចុងខែសីហានេះ។ គួរឱ្យដឹងដែរថា កន្លងមក FDA គ្រាន់តែផ្តល់ការអនុញ្ញាតឱ្យប្រើជាបន្ទាន់លើវ៉ាក់សាំង Pfizer, Moderna និង Johnson & Johnson ហើយគ្មានវ៉ាក់សាំងណាមួយត្រូវបានផ្ដល់ការអនុញ្ញាតពេញលេញឡើយ ប៉ុន្តែ FDA ត្រូវបានគេរំពឹងថា នឹងផ្ដល់ការយល់ព្រមពេញលេញលើវ៉ាក់សាំង Pfizer ឆាប់ៗនេះ។

លោកបណ្ឌិត Fauci តាមរយៈទូរទស្សន៍ NBC News ក្នុងស្រុកបាននិយាយថា ការផ្លាស់ប្តូរនេះនឹងជំរុញឱ្យមានការផ្តល់វ៉ាក់សាំងនៅក្នុងវិស័យឯកជនបន្ថែមទៀត ទាំងលើសាលារៀន និងសាកលវិទ្យាល័យ។ លោកបាននិយាយថា៖ «ច្បាប់បង្គាប់នៅថ្នាក់មូលដ្ឋានចាំបាច់ត្រូវធ្វើ» ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ ការអត្ថាធិប្បាយរបស់លោក Fauci បានកើតមានឡើង នៅពេលដែលរដ្ឋបាលលោក បៃដិន កំពុងថ្លឹងថ្លែងដើម្បីលើកទឹកចិត្តជនជាតិអាមេរិកដែលមិនបានចាក់វ៉ាក់សាំង ឱ្យឆាប់ទៅទទួលការចាក់ថ្នាំបង្ការជំងឺ COVID-19 របស់ពួកគេ នៅពេលដែលវ៉ារ្យ៉ង់ Delta នៅតែបន្តកើនឡើងយ៉ាងខ្លាំងនៅទូទាំងសហរដ្ឋអាមេរិក៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: