អន្តរជាតិ

ភ្លើងឆេះព្រៃដ៏ធំមួយនៅលើកោះ Evia របស់ប្រទេសក្រិច បានបង្ខំឱ្យមានការជម្លៀសប្រជាជនរាប់ពាន់នាក់ចេញពីកោះ

BY
autoadmin
August 10, 2021

ភ្លើងឆេះព្រៃដ៏ធំមួយនៅលើកោះ Evia នៃសមុទ្រ Aegean របស់ប្រទេសក្រិច បានបំផ្លាញផ្ទះប្រជាពលរដ្ឋរាប់រយខ្នង និងបានបង្ខំឱ្យមានការជម្លៀសប្រជាជនរាប់ពាន់នាក់ចេញពីកោះ បន្ទាប់ពីប្រទេសនេះបានប្រឈមនឹងរលកកម្ដៅដ៏អាក្រក់បំផុត ក្នុងរយៈពេលបីទសវត្សរ៍ចុងក្រោយនេះ។ ប្រទេសក្រិចក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ បានប្រឈមនឹងអគ្គិភ័យទូទាំងប្រទេស ខណៈអាកាសធាតុបានហក់ឡើងរហូតដល់ ៤០ អង្សាសេ។

ក្រុមអ្នកពន្លត់អគ្គីភ័យមកពីប្រទេសក្បែរៗនោះក៏ស្ថិតនៅកន្លែងកើតហេតុដែរ ប៉ុន្តែទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ អគ្គិភ័យនៅតែបន្តរាលដាលដោយសារតែភាពស្ងួត និងមានខ្យល់បក់ខ្លាំងពេក។ ឆ្មាំសមុទ្របាននិយាយថា ប្រជាជនជាង ២,០០០ នាក់ បានជម្លៀសខ្លួនចេញពីកោះនេះ ហើយពលរដ្ឋខ្លះមានការពិបាកដកដង្ហើម ក៏ព្រោះតែមានផ្សែង និងផេះច្រើនពេកនៅលើអាកាស៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: