ខ្មែរណូត

ស្វែងរក

  • កីឡា

    3 ប្រកួតដំបូងរកតែមួយគ្រាប់គ្មាន តែប្រកួតទី 4 របស់ Ronaldo សុតម្ដងដល់ទៅ 2 គ្រាប់ជួយឲ្យ Juventus ឈ្នះទៀត

    BY Khmernote Media September 17, 2018
    3 ប្រកួតដំបូងរកតែមួយគ្រាប់គ្មាន តែប្រកួតទី 4 របស់ Ronaldo សុតម្ដងដល់ទៅ 2 គ្រាប់ជួយឲ្យ Juventus ឈ្នះទៀត

    បន្ទាប់ពីខ្សែប្រយុទ្ធ Ronaldo បង្ហាញខ្លួនឲ្យក្លឹបសេះបង្កង់ Juventus 3 ប្រកួតដំបូងគ្មានគ្រាប់បាល់សុតបញ្ចូលទីនោះ ពេលនេះខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបានស្វែងរកគ្រាប់បាល់ដំបូងនៅឯក្លឹបសេះបង្កង់ Juventus បានហើយ ជាពិសេសថែមទាំងជួយឲ្យ Juventus យកឈ្នះក្លឹប Sassuolo ទៀតផងកាលពីរាត្រីម្សិលមិញនេះ។

    នៅក្នុងការចាប់ផ្ដើមដំបូងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ជាមួយនឹងក្លឹបសេះបង្កង់ Juventus ក្នុង 3 ប្រកួតដំបូងហាក់ដូចជាពុំសូវល្អសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះក៏ដោយ ប៉ុន្ដែកាលពីយប់មិញនេះនៅក្នុងប្រកួតទី 4 របស់ Ronaldo ជាមួយនឹងក្លឹប Juventus ខ្សែប្រយុទ្ធឆ្នើមរបស់ពិភពលោករូបនេះបានស្ដារកេរ្ដ៍ិឈ្មោះឡើងវិញដោយបានសុតបញ្ចូលទីជួយឲ្យក្លឹបសេះបង្កង់ Juventus យកឈ្នះក្លឹប Sassuolo ដោយលទ្ធផល 2-1 ហើយក្នុងប្រកួតនេះគឺ Ronaldo គឺជាអ្នកសុតបញ្ចូលទី 2 គ្រាប់ម្នាក់ហើយ Ronaldo ក្លាយជា Man of the Match ប្រចាំការប្រកួតនេះ។

    បុត្រ

    Share This Post: