អន្តរជាតិ

ចំនួនអ្នកបាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដីនៅប្រទេសហៃទី បានកើនឡើងដល់ ១,៤០០ នាក់ ខណៈមនុស្សជិត ៧,០០០នាក់ បានរងរបួស

BY
autoadmin
August 17, 2021

គិតមកទល់នឹងពេលនេះ គ្រោះរញ្ជួយដីដ៏ធំដែលបានវាយប្រហារនៅប្រទេសហៃទី បានឆក់យកជីវិតមនុស្សអស់ជាង ១,៤០០ នាក់ រួចមកហើយ ខណៈក្រុមសង្គ្រោះកំពុងបន្ដស្វែងរកអ្នកដែលសង្ឃឹមនៅរស់រានមានជីវិត។ គ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងលិចរបស់ប្រទេសនេះយ៉ាងចាស់ដៃកាលពីថ្ងៃសៅរ៍ ដែលបណ្តាលឱ្យផ្ទះ និងអគារជាច្រើនត្រូវដួលរលំ។ ក្នុងនោះ មនុស្សចំនួន ១,៤១៩ នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈមនុស្សចំនួន ៦,៩០០ នាក់ផ្សេងទៀត បានរងរបួស។

គួរឱ្យដឹងដែរថា ប្រទេសហៃទីក៏កំពុងតែមានវិបត្តិនយោបាយចាប់តាំងពីការធ្វើឃាតលើប្រធានាធិបតីលោក Jovenel Moise កាលពីខែមុន។ ចំណែករដ្ឋាភិបាលបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីផ្តល់ជំនួយយ៉ាងឆាប់រហ័សដល់ជនរងគ្រោះ ហើយក្រុមមន្រ្តីរបស់ប្រទេសនេះក៏ត្រូវបន្ថែមការប្រុងប្រយ័ត្នជាងមុន ដោយសារព្យុះត្រូពិច Grace កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងលិចនៃតំបន់ដែលមានគ្រោះរញ្ជួយដី ហើយវាក៏កំពុងបង្កើនកម្លាំងផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: