តើ Pogba អាចចាកចេញពីក្លឹប Man Utd ទៅកាន់ក្លឹប Barcelona, Juventus ឬ PSG ដែរឬទេ?
- September 18, 2018
ខ្សែរបម្រើ Paul Pogba បានផ្តល់នូវការចាប់អារម្មណ៍ថាគាត់មិនសូវមានភាពសប្បាយរីករាយនៅឯទឹកដី Old Trafford ទេតើគាត់ពិតជាអាចចាកចេញជាលើកទីពីរក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតមែនទេ?

ដោយបានចាកចេញពីក្លឹបនៅចុងបញ្ចប់នៃកិច្ចសន្យារបស់គាត់ក្នុងនាមជាកីឡាករវ័យ 18 ឆ្នាំនៅក្នុងឆ្នាំ 2012 ដោយលើកឡើងពីការខ្វះខាតនូវឱកាសចូលលេងជម្រើសដំបូងរបស់ក្រុមក្រោមការដឹកនាំរបស់ Sir Alex Ferguson។ លោកបានប្រាប់ទូរទស្សន៍ Sky Sports ប្រទេសអាល្លឺម៉ង់អំឡុងពេលសម្រាកអន្ដរជាតិនាពេលថ្មីៗនេះថា “អនាគតរបស់ខ្ញុំនាពេលនេះគឺនៅជាមួយក្រុម Manchester ។ ខ្ញុំមានកិច្ចសន្យាហើយបច្ចុប្បន្ននេះខ្ញុំកំពុងលេងនៅទីនោះប៉ុន្តែតើនរណាដឹងពីអ្វីដែលនឹងកើតឡើងនៅក្នុងពីរបីខែខាងមុខនេះ»។

ក្លិប Real Madrid បានគេកត់សម្គាល់ថាមានការចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីរដូវកាលមុនប៉ុន្តែការចង់បាននេះត្រូវបានស្ងាត់វិញនាពេលថ្មីៗនេះ។ ទន្ទឹមនឹងនេះដែរក្រុម Barcelona គឺក៏ចង់បានកីឡាកររូបនេះទៅចូលរួមជាមួយពួកគេដែរប៉ុន្តែរត្រូវបានបដិសេធហើយក៏នាំយកកីឡាករ Coutinho ពីក្លឹបហង្សក្រហម Liverpool មកជំនួសវិញ។ ការចាកចេញពីខែមករាគឺត្រូវបានលុបចោលទាំងស្រុងប៉ុន្តែ Pogba នៅតែជាកីឡាកររបស់ Manchester United រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ។ បន្ទាប់ពីនោះតើនរណាដឹងថានឹងមានអ្វីកើតឡើង?
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ Goal
- Share This Post:






