វៀតណាមគ្រោងធ្វើតេស្ដលើពលរដ្ឋជាង ២លាននាក់នៅខេត្តដុងណៃ បន្ទាប់ពីខេត្តនេះមានសន្ទុះនៃករណីជំងឺកូវីដ១៩ ច្រើនជាងមុន ២៥ ដង
- BY
- autoadmin
- August 18, 2021
ខេត្តដុងណៃរបស់ប្រទេសវៀតណាម គ្រោងនឹងធ្វើតេស្តរកជំងឺ COVID-19 លើប្រជាជនរបស់ខ្លួនចំនួន ២.១ លាននាក់ បន្ទាប់ពីខេត្តនេះបានកើនឡើងករណីជំងឺថ្មីរហូតដល់ទៅ ២៥ដង បើប្រៀបនឹងកាលពីរយៈពេល ៣០ ថ្ងៃមុន នៅពេលដែលខេត្តមានករណីសរុបតែ ៥៧៤ ករណី។ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) ក៏បានកត់ត្រាករណីចំនួន ២៩១ ករណី នៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ ដែលធ្វើឱ្យចំនួនសរុបនៃការឆ្លងនៅក្នុងខេត្ត គិតត្រឹមរលកឆ្លងទី៤ មានការកើនឡើងដល់ ១៤,៥៣៨ ករណី ហើយករណីខ្លះមិនទាន់ត្រូវបានបញ្ជាក់ដោយក្រសួងសុខាភិបាលនោះទេ។

ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ រដ្ឋបាលខេត្តបាននិយាយថា ក្រៅពីការបន្តវិធានការរក្សាគម្លាតរហូតដល់ថ្ងៃទី៣១ ខែសីហា ខេត្តដុងណៃនឹងធ្វើតេស្តលើមនុស្សចំនួន ២.១ លាននាក់ ឬ ៦៣% នៃប្រជាជនរបស់ខ្លួនទាំងអស់។ យុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំនឹងត្រូវអនុវត្តចាប់ពីពេលនេះរហូតដល់ចុងខែ ហើយវានឹងត្រូវបានធ្វើឡើងដោយផ្អែកលើស្ថានភាពនៅក្នុងតំបន់រដ្ឋបាលនីមួយៗ។ នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់ រួមទាំងទីរួមខេត្ត Bien Hoa និងស្រុក Nhon Trach និង Vinh Cuu អ្នករាល់គ្នានឹងត្រូវធ្វើតេស្តរៀងរាល់ ៣ ឬ ៥ ថ្ងៃម្តង។ នៅតំបន់ដែលមានហានិភ័យទាប គ្រួសារនីមួយៗនឹងបញ្ជូនអ្នកតំណាងមកធ្វើតេស្ត៕


អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






