ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សមាគមជួយអ្នកទោសមីយ៉ាន់ម៉ានិយាយថា យ៉ាងហោចណាស់មនុស្សជាង ១,០០០ នាក់ បានបាត់បង់ជីវិតចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈ

    BY autoadmin August 18, 2021
    សមាគមជួយអ្នកទោសមីយ៉ាន់ម៉ានិយាយថា យ៉ាងហោចណាស់មនុស្សជាង ១,០០០ នាក់ បានបាត់បង់ជីវិតចាប់តាំងពីរដ្ឋប្រហារកាលពីខែកុម្ភៈ

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia បានឱ្យដឹងថា ចំនួនអ្នកស្លាប់ចាប់តាំងពីរដ្ឋប្រហារ កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងលើសពី ១,០០០ នាក់ នៅត្រឹមថ្ងៃពុធនេះផ្ទាល់ នេះបើយោងតាមមន្រ្តីរបស់សមាគមសកម្មជនជួយអ្នកទោសនយោបាយ (AAPP) ដែលតែងតែបានកត់ត្រាការសម្លាប់របស់កងកម្លាំងសន្តិសុខមកលើពលរដ្ឋ។

    យ៉ាងណាក៏ដោយអ្នកនាំពាក្យរបស់យោធាមីយ៉ាន់ម៉ា មិនបានឆ្លើយតបនឹងការហៅទូរស័ព្ទដើម្បីសុំការអត្ថាធិប្បាយទេ។ ប៉ុន្តែពួកយោធាធ្លាប់បាននិយាយកាលពីមុនថា តួលេខរបស់ AAPP ដែលត្រូវបានលើកឡើងយ៉ាងទូលំទូលាយដោយអង្គការអន្តរជាតិគឺជាការបំផ្លើស។ កងទ័ពបាននិយាយផងដែរថា សមាជិកជាច្រើននៃកងកម្លាំងសន្តិសុខក៏ត្រូវបានគេសម្លាប់ផងដែរ ខណៈ AAPP មិនដែលរាប់បញ្ចូលការស្លាប់របស់កម្លាំងសន្ដិសុខនៅក្នុងបញ្ជីរបស់ខ្លួនទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: