អន្តរជាតិ

ប្រទេសហ្វីលីពីនផ្ដល់ការអនុញ្ញាតក្នុងស្ថានភាពបន្ទាន់ លើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ «Sputnik Light» របស់ប្រទេស​រុស្ស៊ី

BY
autoadmin
August 23, 2021

រដ្ឋបាលស្បៀងអាហារនិងឱសថ (FDA) របស់ប្រទេសហ្វីលីពីន បានយល់ព្រមផ្ដល់ការអនុញ្ញាតនៅក្នុងស្ថានភាពបន្ទាន់ លើវ៉ាក់សាំងបង្ការជំងឺ COVID-19 ដូសជំរុញ «Sputnik Light» ដែលជាវ៉ាក់សាំងដូសទី៣ របស់ Sputnik V ដែលផលិតនៅប្រទេស​រុស្ស៊ី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃច័ន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១។ រំលឹកដែរថា វ៉ាក់សាំងដទៃទៀត ដែលប្រទេសហ្វីលីពីនបានទទួលស្គាល់មានដូចជា៖ Pfizer, Moderna, Johnson & Johnson, Sinovac និង Sinopharm ៕

ការអនុម័តក្នុងគ្រាបន្ទាន់នេះ បានធ្វើឱ្យប្រទេសហ្វីលីពីនស្ថិតក្នុងចំណោមប្រទេសដំបូងគេនៅអាស៊ី ដែលបានទទួលស្គាល់លើវ៉ាក់សាំង Sputnik Light ហើយប្រទេសដទៃទៀតនៅអាស៊ី ដែលកំពុងទទួលស្គាល់វ៉ាក់សាំងនេះ គឺម៉ុងហ្គោលី និងកាហ្សាក់ស្ថាន។ ការយល់ព្រមរបស់ FDA ក៏នឹងអនុញ្ញាតឱ្យប្រទេសហ្វីលីពីន អាចពិនិត្យមើលការបញ្ជាទិញចំនួន ១០ លានដូសរបស់ខ្លួន ខណៈរដ្ឋាភិបាលរំពឹងថា អាចបង្កើនការចែកចាយវ៉ាក់សាំងដូសទី៣ មួយនេះ នៅខែកញ្ញា ឬតុលាខាងមុខ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: