តើ Cristiano Ronaldo នឹងខកខានការប្រកួតជាមួយនឹងអតីតក្លឹបរបស់ខ្លួន Man United ឬទេ?
- September 20, 2018
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបង្ហាញកាយវិការមិនសមរម្យទៅកាន់ខ្សែការពារសញ្ជាតិវេលស៍កីឡាករ Jeison Murillo ហើយបានទទួលកាតក្រហមនៅក្នុងតង់ទី១។

វាមិនដូចការពិន័យចំនួនបីប្រកួតដោយស្វ័យប្រវត្តិក្នុងក្របខ័ណ្ឌ Premier League សម្រាប់ការប្រព្រឹត្តអំពើហិង្សានោះទេការដាក់ពិន័យរបស់ UEFA គឺផ្អែកលើករណីមួយៗ។ការពិន័យមួយប្រកួតគឺធ្វើឡើងដោយស្វ័យប្រវត្តិដោយគ្មានសិទ្ធិប្តឹងឧទ្ធរណ៍នោះទេប៉ុន្តែបទបញ្ជារបស់ UEFA 50.01 សម្រាប់ការប្រកួតប្រជែងបានសរសេរថា “ក្នុងករណីមានបទល្មើសធ្ងន់ធ្ងរ ឬខ្វះក្រមសីលធម៌ UEFA អាចមានសិទ្ធិបន្ថែមការដាក់ពិន័យបាន” ។

Critiano Ronaldo វ័យ 33 ឆ្នាំនឹងខកខានការប្រកួតបន្ទាប់ជាមួយនឹងក្លឹប Young Boys នៅក្របខ័ណ្ឌ Champions League នាថ្ងៃទី 2 ខែតុលាខាងមុខនេះប៉ុន្តែបើសិនជាមានការហាមប្រាមពីរប្រកួតទៀតនោះនឹងធ្វើឱ្យគាត់មិនបានធ្វើដំណើរទៅកាន់ទឹកដី Old Trafford ក្នុងការប្រកួតជាមួយអតីតក្លឹប Manchester United នៅថ្ងៃទី 23 ខែតុលានោះទេ។ ហើយបើសិនជាគាត់ត្រូវបានពិន័យឲព្យួរចំនួនបីប្រកួតនោះគាត់នឹងខកខានការប្រកួតក្នុងផ្ទះរបស់ក្រុម Juventus ជាមួយ Manchester United នៅថ្ងៃទី 7 ខែវិច្ឆិកាទៀត។
អត្ថបទ៖ ប៊ុនហួរ
ប្រភព៖ BBC
- Share This Post:






