ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ប្រកាសថាលោកនឹងឈរឈ្មោះជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតឆ្នាំ២០២២

    BY autoadmin August 25, 2021
    ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ប្រកាសថាលោកនឹងឈរឈ្មោះជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតឆ្នាំ២០២២

    ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ថ្មីៗនេះបានប្រកាសថា លោកនឹងឈរឈ្មោះជាអនុប្រធានាធិបតី នៅក្នុងការបោះឆ្នោតមួយដែលនឹងធ្វើឡើងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២។ ការបោះឆ្នោតប្រធានាធិបតីត្រូវបានកំណត់នៅថ្ងៃដដែល ប៉ុន្តែលោក Duterte មិនអាចឈរឈ្មោះជាប្រធានាធិបតីម្ដងទៀតបានទេ ដោយសាររដ្ឋធម្មនុញ្ញរបស់ប្រទេសនេះកំណត់ថា ប្រធានាធិបតីអាចឈរជើងត្រឹមមួយអាណត្តិប៉ុណ្ណោះ។

    លោកថា លោកមានការព្រួយបារម្ភពីការរីករាយដាលគ្រឿងញៀន និងការប៉ះបោរនានា ដូច្នេះការធ្វើជាអនុប្រធានាធិបតី អាចឱ្យលោកផ្តល់យោបល់ដល់រដ្ឋាភិបាលនៅពេលណាក៏បាន។ ពោលគឺលោក Duterte មានបំណងរក្សាឥទ្ធិពលលើរដ្ឋបាលបន្ទាប់ ប៉ុន្តែលោកមិនបាននិយាយថា លោកពេញចិត្តនរណានោះទេ។ កូនស្រីច្បងរបស់គាត់ ដែលជាអភិបាលក្រុង Davao លោកស្រី Sara Duterte ត្រូវបានគេចាត់ទុកថា ជាបេក្ខភាពប្រធានាធិបតីម្នាក់ដែលអាចឈរឈ្មោះទៅបាន។

    ជាមួយគ្នានេះដែរ ស្ដេចប្រដាល់ និងជាសមាជិកព្រឹទ្ធសភា គឺលោក Manny Pacquiao ក៏កំពុងបង្ហាញឆន្ទៈក្នុងការឈរឈ្មោះនេះដែរ ដោយសារកន្លងមកលោកបានរិះគន់ដោយបើកចំហរ ចំពោះរដ្ឋបាលរបស់លោក Duterte ។ ចំណែកគណបក្សកាន់អំណាច និងគណបក្សប្រឆាំងដទៃ នឹងជ្រើសរើសបេក្ខជនដែលខ្លួនពេញចិត្ត នៅមុខការចាប់ផ្តើមដំណើរការដាក់ពាក្យនៅខែតុលា៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: