អន្តរជាតិ

ប្រទេសកាហ្សាក់ស្ថានចេញវិធានការ ហាមឃាត់អ្នកដែលមិនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មិនឱ្យចូលផ្សារទំនើប ឬភោជនីយដ្ឋាននោះទេ

BY
autoadmin
August 25, 2021

ប្រទេសកាហ្សាក់ស្ថាន នៅថ្ងៃពុធ ទី២៥ ខែសីហា ឆ្នាំ២០២១ បាននិយាយថា ខ្លួននឹងហាមឃាត់មនុស្សដែលមិនបានចាក់វ៉ាក់សាំង មិនឱ្យចូលផ្សារទំនើប ភោជនីយដ្ឋាន និងហាងកាហ្វេ នៅចុងសប្តាហ៍នោះទេ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19។ ពោលគឺប្រជាជនដែលចង់ដើរទិញឥវ៉ាន់ ឬញ៉ាំអាហារក្រៅផ្ទះ នឹងត្រូវបង្ហាញភស្ដុតាងនៅលើកម្មវិធីទូរស័ព្ទ ដូចជា៖ ការចាក់វ៉ាក់សាំង តេស្តអវិជ្ជមាន ឬបានជាសះស្បើយពីជំងឺ COVID-19 ក្នុងរយៈពេល ៣ខែ ចុងក្រោយនេះ។

ការបង្គាប់នេះនឹងចូលជាធរមាននៅថ្ងៃសៅរ៍សប្ដាហ៍ ខណៈប្រទេសអតីតសាធារណរដ្ឋសូវៀតមួយនេះ គ្រោងនឹងបើកសាលារៀនឡើងវិញនៅខែក្រោយ ដែលភាគច្រើននៃពួកគេត្រូវបានបិទចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកម្ល៉េះ។ គួរឱ្យដឹងផងដែរថា ប្រទេសកាហ្សាក់ស្ថានឥឡូវនេះមានករណីជំងឺ COVID-19 សរុបចំនួន ៨២៣,១៨៩ ករណី និងមានអ្នកស្លាប់ចំនួន ៨,៦៤៣ នាក់ ចាប់តាំងពីខ្លួនបានរកឃើញករណីជំងឺ COVID-19 ជាលើកដំបូង។ ប្រទេសនេះក៏បានចាក់វ៉ាក់សាំងដល់មនុស្សចំនួន ៥.១ លាននាក់ ដែលស្មើនឹងជាង ១ ភាគ ៤ នៃប្រជាជនសរុប៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: