មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាមេរិក បានបើកដំណើរការការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍នៅក្នុងប្រទេសវៀតណាម
- BY
- autoadmin
- August 26, 2021
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានបើកដំណើរការការិយាល័យប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ខ្លួន នៅទីក្រុងហាណូយកាលពីថ្ងៃពុធ ដើម្បីជួយសម្រួលការឆ្លើយតបនឹងជំងឺរាតត្បាតរួមគ្នា។ ថ្លែងនៅក្នុងពិធីសម្ពោធការិយាល័យនោះផងដែរ អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានកត់សម្គាល់ថា ជំងឺរាតត្បាត COVID-19 បានបង្រៀនប្រទេសនានាថា ពិភពលោកមានទំនាក់ទំនងគ្នា និងត្រូវការការពឹងផ្អែកគ្នាច្រើនជាងមុន ខណៈការគំរាមកំហែងដែលប្រជាជាតិទាំងអស់កំពុងប្រឈម ក៏មានសន្ទុះឡើងកាន់តែខ្លាំងឡើងៗ។

ដូច្នេះនៅក្នុងយុគសម័យថ្មីនេះភាពជាដៃគូគឺចាំបាច់ណាស់ ហើយបណ្តាប្រទេសនានាត្រូវតែមានឆន្ទៈក្នុងការទទួលយកបញ្ហាប្រឈមជាមួយគ្នា ដើម្បីអាចមានឱកាសច្រើនក្នុងការដោះស្រាយបញ្ហាប្រឈម។
លោកស្រីបាននិយាយថា ប្រជាជាតិដឹងថាជំងឺរាតត្បាត COVID-19 នឹងមិនមែនជាការគំរាមកំហែងចុងក្រោយរបស់មនុស្សទេ ហើយប្រទេសទាំងឡាយគួរតែត្រៀមខ្លួនឱ្យបានល្អប្រសើរសម្រាប់ជំងឺបន្ទាប់។ លោកស្រី Harris បាននិយាយថា ប្រទេសរបស់គាត់គាំទ្រដល់ប្រទេសអាស៊ាន ដើម្បីជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាពសាធារណៈនៅទូទាំងអាស៊ីអាគ្នេយ៍ ដោយការជួយសមាជិកអាស៊ានទាំងជំនាញ និងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងការដោះស្រាយជាមួយជំងឺ COVID-19 ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress
- Share This Post:






