បន្ទាប់ពីទុកពុកមាត់អស់រយៈពេល 3 ឆ្នាំរួចមក ទីបំផុត Messi សម្រេចចិត្តកោរពុកមាត់ចេញហើយ
- September 22, 2018
នៅក្នុងរូបភាពក្នុងកំឡុងពេលហ្វឹកហាត់ជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ដែលត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គមនានានោះសង្កេតឃើញថា ខ្សែប្រយុទ្ធ Lionel Messi ដែលធ្លាប់តែមានពុកមាត់ដូចសត្វតោនោះបានកោរពុកមាត់របស់គេចេញហើយ បន្ទាប់ពី Messi ទុកពុកមាត់នោះអស់រយៈពេល 3 ឆ្នាំ។

ពុកមាត់របស់ Messi ចាប់ផ្ដើមទុកចាប់តាំងពីការប្រកួតពានរង្វាន់ Copa America កាលពីឆ្នាំ 2016 មកម្លេះដែលពេលនោះគឺមិត្តរួមក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ Messi បានហាមមិនឲ្យ Messi កោរពុកមាត់ដែលពួកគេគិតថាពុកមាត់នោះគឺជាពុកមាត់នាំសំណាងរបស់ Messi។ ប៉ុន្ដែផ្ទុយទៅវិញចាប់តាំងពី Messi ទុកពុកមាត់នោះ Messi មិនធ្លាប់ឈ្នះពានរង្វាន់ផ្ទាល់ខ្លួននិងពានរង្វាន់ធំៗដូចជា៖ Ballon D’or, Copa America, Champion League អ្វីឡើយ។ ហើយមកពេលនេះវាមានរយៈពេលជិត 3 ឆ្នាំដែល Messi ទុកពុកមាត់នោះ ហើយពេលនេះគាត់បានសម្រេចចិត្តកោរចេញហើយ។

បុត្រ
- Share This Post:






