Rabiot ចង់ចូលរួមជាមួយនឹង Man City នៅក្នុងពេលកុងត្រារបស់គេជាមួយនឹង PSG បញ្ចប់
យោងតាមការចុះផ្សាយរបស់សារពត៌មាន Metro បានឲ្យដឹងថា៖ ខ្សែបម្រើ Adrien Rabiot ចាប់អារម្មណ៍ចូលរួមជាមួយនឹងក្លឹបមេឃខៀវ Manchester City និងចង់ចុះហត្ថលេខាជាមួយនឹងក្លឹបមេឃខៀវ Manchester City ក្នុងតម្លៃផ្ទេរឥតគិតថ្លៃ។

កុងត្រារបស់ខ្សែបម្រើ Adrien Rabiot ជាមួយនឹងក្លឹបអ្នកមានបារាំង PSG នឹងបញ្ចប់នៅក្នុងឆ្នាំ 2019 ខាងមុខនេះ ស្របពេលដែល Rabiot មិនទាន់បន្ដកុងត្រាថ្មីជាមួយនឹង PSG។ ខ្សែបម្រើ Adrien Rabiot បានចូលរួមជាមួយនឹង PSG ដំបូងនៅក្នុងឈុតយុវជនរបស់ PSG ហើយពេលនេះខ្សែបម្រើរូបនេះកំពុងប្រកបអាជីពជាមួយនឹងក្លឹប Toulouse ក្នុងលក្ខខ័ណ្ឌខ្ចីជើងពី PSG ក្នុងកុងត្រារយៈពេល 1 ឆ្នាំ។ ទោះបីជា Rabiot ចាប់អារម្មណ៍ចង់មកក្លឹបមេឃខៀវ Manchester City យ៉ាងណាក៏ដោយ ក៏ Manchester City មិនចង់ចំណាយលុយដេញថ្លៃ Rabiot ដែរនៅក្នុងខែមករាខាងមុខនេះ ពោលគឺ Rabiot ត្រូវរង់ចាំរហូតដល់កុងត្រារបស់គេជាមួយនឹង PSG បញ្ចប់នៅក្នុងខែមិថុនាឆ្នាំ 2019 ខាងមុខនេះ។

បុត្រ
ប្រភព៖ Goal