គិតមកទល់ពេលនេះ ទឹកជំនន់នៅទូទាំងភាគឦសានសហរដ្ឋអាមេរិក បានឆក់យកជីវិតមនុស្សអស់ ៤៥ នាក់ហើយ
- BY
- autoadmin
- September 3, 2021
ប្រជាជននៅទូទាំងភាគឦសានសហរដ្ឋអាមេរិក នៅតែប្រឈមជាមួយទឹកជំនន់យ៉ាងធ្ងន់ធ្ងរ មួយថ្ងៃបន្ទាប់ពីព្យុះអាយដាបានវាយប្រហារតំបន់ទាំងនោះ។ ក្នុងនោះផងដែរ មានមនុស្សយ៉ាងតិច ៤៥នាក់ បានស្លាប់ ហើយផ្ទះជាង ១៥០,០០០ ខ្នង ត្រូវបាត់បង់ថាមពលអគ្គិសនីប្រើប្រាស់។ ភ្លៀងធ្លាក់កម្ពស់ ១៨ សង់ទីម៉ែត្រ នៅទីក្រុង New York បានបង្កឱ្យមានទឹកជំនន់ភ្លាមៗ ហើយទឹកភ្លៀងបានហូរចូលផ្ទះសម្បែងរបស់ពលរដ្ឋ ដែលធ្វើឱ្យពលរដ្ឋខ្លះលង់ទឹកស្លាប់នៅក្នុងផ្ទះក្រោមដីរបស់ពួកគេ។

ទឹកជំនន់បានធ្វើឱ្យមនុស្សជាប់គាំងនៅក្នុងរថយន្តតាមដងផ្លូវ ហើយបានជន់លិចស្ថានីយរថភ្លើងក្រោមដីជាច្រើន ខណៈអាកាសយានដ្ឋានក៏ត្រូវលុបចោលជើងហោះហើររាប់រយជើង។ ព្យុះអាយដាក៏បានបង្កើតឱ្យមានព្យុះកំបុតត្បូងមួយដោយឡែកផ្សេងទៀត ដែលបានរាយប្រហារទៅរដ្ឋ New Jersey ផងងដែរ។ ប្រធានាធិបតីលោក ចូ បៃដិន បានទទួលដំណឹងដ៏អាក្រក់នេះភ្លាម ហើយលោកបានសន្យាថា នឹងជួយសហព័ន្ធក្នុងការផ្តល់អាហារ ទឹក និងការផ្គត់ផ្គង់ផ្សេងទៀតដល់ពលរដ្ឋដែលរងគ្រោះ៕


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






