ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ពលរដ្ឋចំនួន ៦នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយកាំបិតមួយ នៅឯប្រទេសនូវែលសេឡង់

    BY autoadmin September 4, 2021
    ពលរដ្ឋចំនួន ៦នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយកាំបិតមួយ នៅឯប្រទេសនូវែលសេឡង់

    បុរសម្នាក់បានធ្វើឱ្យពលរដ្ឋចំនួន ៦នាក់ ត្រូវរងរបួស នៅក្នុងការវាយប្រហារដោយកាំបិតនៅផ្សារទំនើបមួយ ក្នុងប្រទេសនូវែលសេឡង់ នៅក្នុងអ្វីដែលនាយករដ្ឋមន្រ្តីលោកស្រី Jacinda Ardern ហៅថាជាការវាយប្រហារភេរវកម្ម។ ការវាយប្រហារនេះបានកើតឡើងនៅរសៀលថ្ងៃសុក្រ នៅក្នុងទីក្រុង Auckland ដែលជាទីក្រុងធំបំផុតរបស់ប្រទេស ហើយអាជ្ញាធរសន្តិសុខនិយាយថា បុរសនោះត្រូវបានប៉ូលីសបាញ់សម្លាប់ភ្លាមៗ បន្ទាប់ពីការធ្វើសកម្មភាពចាក់សម្លាប់របស់គាត់ ហើយមានជនរងគ្រោះចំនួន ៣នាក់ កំពុងរងរបួសធ្ងន់ធ្ងរ។

    លោកស្រី Ardern បានប្រាប់អ្នកយកព័ត៌មានថា អ្នកវាយប្រហារគឺជាជនជាតិស្រីលង្កា ដែលត្រូវបានបំផុសគំនិតដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ លោកស្រីបាននិយាយថា បុរសនោះបានធ្វើអន្តោប្រវេសន៍ទៅប្រទេសនូវែលសេឡង់ កាលពី១០ឆ្នាំមុន ហើយបានស្ថិតនៅក្រោមការឃ្លាំមើលអស់រយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ដោយសារតែភាពជ្រុលនិយមរបស់គាត់។ លោកស្រី​ Ardern បាននិយាយថា៖«អ្វីដែលបានកើតឡើងនៅថ្ងៃនេះ គឺគួរឱ្យស្អប់ខ្ពើម វាមិនត្រឹមត្រូវនោះទេ»។ រំលឹកផងដែរថា កាលពីខែមីនា ឆ្នាំ២០១៩ ខ្មាន់កាំភ្លើងនិយមនិយមជនជាតិស្បែកសម្នាក់ បានសម្លាប់មនុស្ស ៥១នាក់ នៅឯវិហារអ៊ីស្លាមចំនួន ២ នៅទីក្រុង Christchurch ភាគខាងត្បូងប្រទេសនូវែលសេឡង់៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: