អន្តរជាតិ

ផ្សារទំនើបជាច្រើននៅប្រទេសនូវែលសេឡង់ បានចាប់ផ្ដើមដកចេញរាល់កាំបិត និងកន្ត្រៃពីធ្នើរលក់របស់ពួកគេ ដើម្បីការពារសុវត្ថិភាពជាបណ្ដោះអាសន្ន

BY
autoadmin
September 4, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃសៅរ៍ ទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានរាយការណ៍ថា ក្រុមហ៊ុនផ្សារទំនើប Countdown របស់ប្រទេសនូវែលសេឡង់ បាននិយាយថា ខ្លួនបានដកកាំបិត និងកន្ត្រៃ ចេញពីធ្នើរលក់នៅក្នុងផ្សារទំនើបរបស់ខ្លួន មួយថ្ងៃបន្ទាប់ពីបុរសជ្រុលនិយមម្នាក់ បានចាក់មនុស្សចំនួន ៦នាក់ ឱ្យរងរបួសនៅក្នុងហាងមួយរបស់ក្រុមហ៊ុននេះ។ មិនត្រឹមតែ Countdown តែមួយនោះទេ ឥឡូវនេះផ្សារទំនើបដទៃទៀត ក៏កំពុងចាប់ផ្ដើមការដកចេញនូវវត្ថុទាំងអស់នេះផងដែរ។

លោកស្រី Kiri Hannifin អគ្គនាយករបស់ Countdown បាននិយាយថា៖«កាលពីយប់មិញយើងបានសម្រេចចិត្តដកកាំបិត និងកន្ត្រៃ ចេញពីធ្នើរលក់របស់យើងទាំងអស់ជាបណ្តោះអាសន្នសិន ខណៈដែលយើងពិចារណាថា តើយើងគួរបន្តលក់វាឬអត់»។ លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយថា៖«យើងចង់ឱ្យក្រុមរបស់យើងមានអារម្មណ៍ថា មានសុវត្ថិភាព នៅពេលពួកគេមកធ្វើការ ជាពិសេសគិតដល់ព្រឹត្តិការណ៍កាលពីម្សិលមិញនេះ»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: