កីឡា

អ្នកតំណាងក្រុម Prathnna FT (B) សង្ឃឹមដល់ទៅ 80% ក្នុងការយកឈ្នះក្រុម Daun Penh FC នៅក្នុងសប្ដាហ៍ទី 7 នៃការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ

BY
Khmernote Media
February 27, 2018

មុននេះបន្ដិចក្រុមការងារសារពត៌មាន Khmernote បានធ្វើបទសំភានស៍ជាមួយនឹងអ្នកតំណាងក្រុម​ Prathnna FT (B) ដែលត្រូវប៉ះជាមួយនឹងក្រុម Daun Penh FC នៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 សប្ដាហ៍ទី 7 ក្នុងថ្ងៃអាទិត្យនេះ។

នៅក្នុងបទសំភាសន៍ជាមួយនឹងអ្នកតំណែងក្រុម Prathnna FT (B) នេះគាត់បានប្រាប់មកកាន់ក្រុមសារពត៌មាន Khmernote ថា៖ ចំពោះក្រុម Daun Penh FC ដែលក្រុមរបស់គាត់ត្រូវប៉ះនៅក្នុងសប្ដាហ៍នេះគាត់យល់ឃើញថាក្រុមមួយនេះគឺជាក្រុមខ្លាំងនៅក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 នេះ។ គាត់បានបន្ដទៀតថា ក្រុម Daun Penh FC គឺជាក្រុមដែលធ្លាប់ឆ្លងកាត់ការប្រកួតពានរង្វាន់ធំៗហើយមានបទពិសោធន៍ក្នុងការប្រកួតពានរង្វាន់ធំៗច្រើនជាងក្រុមរបស់គាត់។ ចំពោះក្រុមរបស់គាត់វិញ គាត់បានលើកឡើងថាក្រុមរបស់គាត់បានចូលរួមប្រកួតពានរង្វាន់ Ganzberg Cup នេះ 3 រដូវកាលមកហើយគិតមកត្រឹមរដូវកាលទី 3 នេះ ប៉ុន្ដែក្រុមរបស់គាត់នៅតែមិនទាន់មានទំរង់លេងល្អដូចគ្នាគេផ្សេងនៅឡើយទេ ដោយសារតែកីឡាកររបស់ពួកគាត់ភាគច្រើនគឺជាបុគ្គលិកក្រុមហ៊ុន និងនិស្សិត។ ដោយសារតែកូនក្រុមរបស់គាត់រវល់រៀងៗខ្លួនដូច្នោះក្រុមរបស់គាត់ពុំសូវបានហ្វឹកហាត់ជុំគ្នាឡើយ។ ចំពោះកីឡាកររបស់ក្រុមគាត់វិញគាត់បានប្រាប់ថា នៅក្នុងក្រុមរបស់គាត់គ្មានកីឡាករអាជីពនិងបរទេសឡើយ កីឡាកររបស់គាត់គឺស្គាល់គ្នាតាមរយៈការលេងបាល់ជាមួយគ្នា។ ចំពោះការរៀបចំរបស់ក្រុមហ៊ុន Ganzberg Beer ក្នុងការប្រកួតពានរង្វាន់ Ganzberg Cup នេះអ្នកតំណាងក្រុម Prathnna FT (B) គាត់យល់ឃើញថានេះគឺជាការប្រកួតដ៏ល្អមួយ គាត់ចង់អោយក្រុមហ៊ុន Ganzberg បង្កើតការប្រកួតបែបនេះរៀងរាល់ឆ្នាំ។ ក្ដីសង្ឃឹមក្នុងការយកឈ្នះក្រុម Daun Penh FC វិញគាត់បានប្រាប់ថា ទោះបីជាក្រុមគេខ្លាំងក៏ដោយ ក៏ក្រុមរបស់គាត់នៅតែមានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះក្រុម Daun Penh FC ដូចគ្នា។ គាត់សង្ឃឹម 80% ក្នុងការយកឈ្នះក្រុម Daun Penh FC នៅក្នុងសប្ដាហ៍ទី 7 នេះ។

បុត្រ

Share This Post: