កីឡា

អ្នកគាំទ្ររបស់ក្រុមជម្រើសជាតិបេរ៉ូក្លាយជាអ្នកគាំទ្រដ៏គំរូប្រចាំព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅរុស្សី

BY
Khmernote Media
September 25, 2018

នៅក្នុងការប្រកួតលទ្ធផលពានរង្វាន់ឯកកត្តជន FIFA Awards នៅឯទីក្រុង London ប្រទេសអង់គ្លេសកាលពីម្សិលមិញនេះក្រៅពីការប្រកាសពានរង្វាន់ជូនកីឡាករឆ្នើម FIFA ក៏បានជ្រើសរើសអ្នកគាំទ្រគំរូ (FIFA Fan Award) ផងដែរ ដែលពានរង្វាន់អ្នកគាំទ្រគំរូនោះបានទៅអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិបេរ៉ូ។

បន្ទាប់ពីក្រុមជម្រើសជាតិបេរ៉ូបានខកខានមិនបានប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup អស់រយៈពេល 36 រួចមក ហើយទើបតែត្រលប់មកវិញនៅក្នុងឆ្នាំ 2018 នេះក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅឯប្រទេសរុស្សី ហើយទោះបីជាក្រុមជម្រើសជាតិបេរ៉ូបានធ្លាក់ចេញពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកត្រឹមវគ្គចែកពូលក៏ដោយ ប៉ុន្ដែអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិបេរ៉ូត្រូវបាន FIFA ជ្រើសរើសជាអ្នកគាំទ្រគំរូប្រចាំព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅឯប្រទេសរុស្សី។

នៅក្នុងព្រឹិតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅក្នុងប្រទេសរុស្សីនេះអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិបេរ៉ូ 40000នាក់ បានធ្វើដំណើរចំងាយ 14000km ពីស្រុកកំណើតរបស់ខ្លួនដើម្បីមកចូលរួមព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅឯប្រទេសរុស្សី ជាពិសេសដើម្បីគាំទ្រក្រុមជម្រើសជាតិរបស់ពួកគេបន្ទាប់ពីបេរ៉ូខកខានមិនបានប្រកួត World Cup អស់រយៈពេល 36 ឆ្នាំគិតចាប់ពីឆ្នាំ 1982 មក។ អ្នកគាំទ្ររបស់ក្រុមជម្រើសជាតិបេរ៉ូត្រូវបាន FIFA ជ្រើសរើសជាអ្នកគាំទ្រគំរូដោយសារតែពួកគេមានចិត្តស្មោះស្ម័គ្រ រួសរាយរាក់ទាក់ និងបង្កើតមិត្តភាពក្នុងព្រឹិត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ 2018 នេះ។

បុត្រ

All Categories

Share This Post: