ប្រទេសជប៉ុននឹងពន្យារពេលស្ថានភាពគ្រាអាសន្ន ដើម្បីដាក់វិធានការទប់ស្កាត់ជំងឺកូវីដ១៩ រហូតដល់ចុងខែកញ្ញានេះ
- BY
- autoadmin
- September 9, 2021
រដ្ឋាភិបាលជប៉ុននឹងពន្យារពេលស្ថានភាពគ្រាអាសន្នរបស់ខ្លួន នៅក្នុងខេត្តចំនួន ១៩ រួមទាំងទីក្រុងតូក្យូ និងអូសាកា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ ការផ្លាស់ប្តូរនេះបានធ្វើឡើងនៅមុនពេលការផុតកំណត់នៃស្ថានភាពគ្រាអាសន្ន សម្រាប់ខេត្តចំនួន ២១ និងការរឹតត្បឹតកម្រិតស្រាលសម្រាប់ខេត្តចំនួន ១២ ផ្សេងទៀត ដែលនឹងចូលមកដល់នៅថ្ងៃទី ១២ ខែកញ្ញា ខាងមុខនេះ។ ក្នុងចំណោមខេត្តដែលស្ថិតនៅក្រោមស្ថានភាពគ្រាអាសន្ន ខេត្តមីយ៉ាហ្គី និងអូកាយ៉ាម៉ា នឹងត្រូវប្ដូរមកជាការរឹតត្បឹតកម្រិតស្រាល។

ការរឹតត្បឹតកម្រិតស្រាលត្រូវបានគេរំពឹងថា នឹងត្រូវរក្សាទុកនៅក្នុងខេត្តចំនួន ៦ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ខណៈដែលខេត្តតូយ៉ាម៉ា យ៉ាម៉ាណាស៊ី អ៊ីហ៊ីមិ កូឈី សាហ្គា និងណាហ្គាសាគី នឹងត្រូវដកចេញការរឹតត្បឹតទាំងអស់។ រដ្ឋាភិបាលក៏កំពុងពិចារណាបន្ធូរបន្ថយការរឹតត្បិតលើលក្ខខណ្ឌមួយចំនួន ទាក់ទងនឹងម៉ោងដែលភោជនីយដ្ឋាន និងបារត្រូវបានអនុញ្ញាតឱ្យបម្រើភេសជ្ជៈមានជាតិអាល់កុល នៅក្នុងតំបន់ដែលមានវិធានការគ្រាអាសន្នត្រូវបានអនុវត្ត៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






