អន្តរជាតិ

សហរដ្ឋអាមេរិកទំនងនឹងអនុម័តឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer លើក្មេងៗអាយុចាប់ពី ៥ ដល់ ១១ឆ្នាំ នៅចុងខែតុលា

BY
autoadmin
September 11, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ បានរាយការណ៍ថា មន្រ្តីសុខាភិបាលកំពូលៗអាមេរិកជឿជាក់ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Pfizer Inc អាចត្រូវបានអនុញ្ញាត សម្រាប់កុមារអាយុពី ៥ ទៅ ១១ឆ្នាំ នៅចុងខែតុលានេះ។ ការកំណត់ពេលវេលាអនុម័ត គឺនឹងផ្អែកលើទិន្នន័យនៃការសាកល្បងព្យាបាលរបស់ក្រុមហ៊ុន Pfizer ដើម្បីស្វែងរកការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ (EUA) សម្រាប់ក្រុមអាយុទាំងនោះ ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) នៅចុងខែកញ្ញានេះ។

ពួកគេរំពឹងថា FDA អាចធ្វើការសម្រេចចិត្តថា តើវ៉ាក់សាំងនេះមានសុវត្ថិភាព និងមានប្រសិទ្ធភាពចំពោះក្មេងៗ ក្នុងរយៈពេល ៣សប្តាហ៍ បន្ទាប់ពីការដាក់ស្នើការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់នេះ។ ចំពោះការសម្រេចចិត្ត ថាតើត្រូវផ្តល់វ៉ាក់សាំងសម្រាប់ក្មេងៗ ឬយ៉ាងណា គឺត្រូវបានរំពឹងទុកដោយពលរដ្ឋអាមេរិករាប់លាននាក់ ជាពិសេសឪពុកម្តាយដែលកូនៗរបស់ពួកគេ បានចាប់ផ្តើមចូលរៀននៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ នៅចំពេលមានសហរដ្ឋអាមេរិកកំពុងប្រឈមនឹងរលកឆ្លងថ្មីៗ ពិសេសគឺវ៉ារ្យ៉ង់ Delta ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: