កីឡា

ទោះបីជា PSG ឈ្នះក៏ដោយ ប៉ុន្ដែ Buffon មិនសប្បាយចិត្តនៅពេលដែលរូបគេធ្វើឲ្យរបូតគ្រាប់បាល់

BY
Khmernote Media
September 27, 2018

អ្នកចាំចាស់វស្សា Gianluigi Buffon នៅតែមានឆន្ទះដូចធ្លាប់មានពីមុនដដែលក្នុងការស្វែងរកជ័យជំនះឲ្យក្លឹប ហើយអ្នកមានចាំទីសញ្ជាតិអ៊ីតាលីរូបនេះមានការខឹងសម្បារលើខ្លួនឯងដែលបណ្ដាយឲ្យគូរប្រកួតសុតបញ្ចូលទី ទោះបីជា PSG យកឈ្នះក្លឹប Stade de Reims ក្នុងលទ្ធផល 4-1 ក៏ដោយ។

នៅក្នុងជំនួបរវាងក្លឹប PSG ជាមួយនឹងក្លឹប Stade de Reims កាលពីម្សិលមិញ បន្ទាប់ពីចាប់ផ្ដើមការប្រកួតបានត្រឹម 2 នាទីតែប៉ុណ្ណោះក្លឹប Stade de Reims បានសុតបញ្ចូលទីនាំមុខក្លឹប PSG ហើយបន្ទាប់ពីមក Cavani ក៏បានសុតបញ្ចូលទីតាមស្មើវិញនៅក្នុងនាទីទី​ 5 និងការសុតបញ្ចូលទីបន្ដបន្ទាប់រហូតដល់បញ្ចប់ការប្រកួត PSG យកឈ្នះក្លឹប Stade de Reims ក្នុងផ្ទះដោយលទ្ធផល 4-1។

បន្ទាប់ពីចប់ការប្រកួតអ្នកចាំទី Gianluigi Buffon បាននិយាយប្រាប់អ្នកសារពត៌មានថា៖ ខ្ញុំគិតថាយើងបានលេងយ៉ាងល្អហើយថ្ងៃនេះយើងក៏បានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្ត PSG ដ៏ធំជាមួយនឹងជ័យជម្នះ 7 ជាប់ៗគ្នា។ ទោះបីជាយើងឈ្នះពិត ប៉ុន្ដែខ្ញុំនៅតែខឹងចំពោះគ្រាប់បាល់ដែលខ្ញុំធ្វើឲ្យរបូតនាទីទី 2 ខ្ញុំចង់បញ្ចប់ការប្រកួតដោយគ្មានគ្រាប់បាល់សុតបញ្ចូលទីមកលើក្រុមខ្ញុំ។ ពួកគេត្រូវបានខិតខំបន្ថែមមិនថាក្នុងលីគ ឫក៏ Champion League ប៉ុន្ដែពួកយើងត្រូវធ្វើវាម្ដងមួយជំហាន។ ចំពោះក្នុងការប្រកួតពានរង្វាន់ Champion League អ្នកគ្រប់គ្នាត្រូវតែមានស្មារតីនិងផ្លូវចិត្តល្អរហូតទើបជាជំហានមួយនៃការជោគជ័យ។ 

បុត្រ

ប្រភព៖ Goal

Share This Post: