ខ្មែរណូត

ស្វែងរក

  • កីឡា

    Juventus ឈ្នះយប់មិញបានធ្វើឲក្លឹបបំបែកកំណត់ត្រាក្នុងរយះពេល 88 ឆ្នាំ

    BY Khmernote Media September 27, 2018
    Juventus ឈ្នះយប់មិញបានធ្វើឲក្លឹបបំបែកកំណត់ត្រាក្នុងរយះពេល 88 ឆ្នាំ

    ម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹប Juventus បានយកឈ្នះ Bologna ដែលជាជ័យជម្នះជាលើកទី 7 ជាប់ៗគ្នាដែលជាការចាប់ផ្តើមក្នុងរដូវកាលដ៏ល្អបំផុតក្នុងរយៈពេល 88 ឆ្នាំ។ ក្លឹប Juventus មានកំណត់ត្រាឈ្នះការប្រកួតចំនួន 6 លើកជាប់ៗគ្នាក្នុងការចាប់ផ្តើមរដូវកាលរយៈពេលបីឆ្នាំជាប់ៗគ្នាប៉ុន្តែរដូវកាលនេះបានបន្ថែមជ័យជម្នះមួយដែលជាការប្រកួតក្នុងក្របខ័ណ្ឌ Champions League ដែលបានយកឈ្នះក្លឹប Valencia។

    កីឡាករ Paulo Dybala ជាអ្នករកគ្រាប់បាល់បើកឆាកឲក្លឹប Juventus ខណៈកីឡាករ Blaise Matuidi បានរកគ្រាប់បាល់ទីពីរតាមរយៈការស៊ុតបញ្ចូលទីយ៉ាងល្អដោយការបញ្ចូនបាល់ពីកីឡាករ Critiano Ronaldo នៅនាទីទី 16 ។  ម្ចាស់ជើងឯកប្រាំពីររដូវកាលបានរក្សាការនាំមុខបីពិន្ទុលើក្រុម Napoli នៅលើកំពូលតារាងស្របពេលដែល Bologna នៅតែស្ថិតក្នុងតំបន់កាត់ចោល។

    អត្ថបទ៖ ប៊ុនហួរ
    ប្រភព៖ BBC

    Share This Post: