អន្តរជាតិ

វៀតណាមយល់ព្រមឲ្យប្រើវ៉ាក់សាំង Abdala ដែលជាវ៉ាក់សាំង ៣ដូស របស់ប្រទេសគុយបា សម្រាប់ស្ថានភាពបន្ទាន់

BY
autoadmin
September 18, 2021

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress បានរាយការណ៍ថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រកន្លងទៅនេះ បានផ្តល់ការយល់ព្រមជាបន្ទាន់សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ឈ្មោះថា Abdala ឬតាមបច្ចេកទេសហៅថា CIGB-66 ដែលត្រូវបានបង្កើតឡើងដោយមជ្ឈមណ្ឌលវិស្វកម្មហ្សែន និងជីវបច្ចេកវិទ្យា របស់ប្រទេសគុយបា។ វ៉ាក់សាំងនេះប្រើវិធីសាស្រ្តបែបប្រពៃណីបំផុត ដោយប្រើផ្នែកមួយនៃប្រូតេអ៊ីន (spike) ដើម្បីភ្ជាប់ទៅកោសិការបស់មនុស្ស ហើយបង្កើតទៅជាប្រតិកម្មភាពស៊ាំ។

ជម្រាបផងដែរថា ប្រទេសគុយបាបានអនុម័តការប្រើវ៉ាក់សាំង Abdala ដែលជាវ៉ាក់សាំងបង្ការជំងឺ COVID-19 មានចំនួន ៣ដូស ក្នុងស្ថានភាពបន្ទាន់ កាលពីថ្ងៃទី០៩ ខែកក្កដា ហើយប្រសិទ្ធភាពរបស់វ៉ាក់សាំងគឺមានរហូតដល់ ៩២% ។ វ៉ាក់សាំង Abdala គឺជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ទី៨ ដែលត្រូវបានអនុម័ត សម្រាប់ការប្រើប្រាស់ជាបន្ទាន់នៅប្រទេសវៀតណាម បន្ទាប់ពី AstraZeneca, Johnson & Johnson, Moderna, Pfizer-BioNTech, SputnikV, Sinopharm និង Hayat-Vax ៕

អត្ថបទ៖ លីដា
ប្រភព៖ VNexpress

Share This Post: