ខ្មែរណូត

ស្វែងរក

  • កីឡា

    ខ្សែប្រយុទ្ធ Sadio Mane ប្រាប់ពីមូលហេតុដែលរូបគេចង់បានអាវលេខ 10 របស់ Coutinho នៅ Liverpool

    BY Khmernote Media September 29, 2018
    ខ្សែប្រយុទ្ធ Sadio Mane ប្រាប់ពីមូលហេតុដែលរូបគេចង់បានអាវលេខ 10 របស់ Coutinho នៅ Liverpool

    ខ្សែប្រយុទ្ធ Sadio Mane បាននិយាយថាគាត់មិនមានការស្ទាក់ស្ទើរឡើយនៅពេលដែលរូបគេទទួលបានឱកាសពាក់អាវលេខ 10 ជំនួសខ្សែបម្រើ Philippe Coutinho នៅពេលដែលខ្សែប្រយុទ្ធបម្រើសញ្ជាតិប្រេស៊ីលនោះចាកចេញពី Liverpool ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona កាលពីពាក់កណ្ដាលរដូវកាលមុន។

    អាវលេខ 10 របស់ខ្សែប្រយុទ្ធ Sadio Mane ទើបតែទទួលបាននៅក្នុងពេលរដូវក្ដៅនេះទេ ស្របពេលដែលអាវលេខ 10 ទំនេរក្រោយពេល Coutinho ចាកចេញពី Liverpool។ អាវលេខ 10 ដែល Mane ពាក់នេះមិនមែនទើបតែលើកទី 1 ទេខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់រូបនេះធ្លាប់ពាក់អាវលេខ 10 នៅក្លឹប Red Bull Salzburg ក្លឹប Southampton និងក្រុមជម្រើសជាតិសេណេហ្គាល់ជាដើម។

    យោងតាមបទសំភាសន៍ជាមួយនឹងសារពត៌មានកីឡារបស់ Liverpool ខ្សែប្រយុទ្ធ Sadio Mane បាននិយាយថា៖ ខ្ញុំពិតជារីករាយនៅពេលដែលទទួលបានអាវលេខ 10 នេះពីព្រោះខ្ញុំតែងតែពាក់អាវលេខ 10 គ្រប់ទីកន្លែងដែលខ្ញុំធ្លាប់លេង។ ពេលដែលខ្ញុំមកដល់ទីនេះដំបូងខ្ញុំទទួលបានអាវលេខ 19 តែពេលនោះអាវលេខ 10 ជារបស់ Coutinho ដូច្នោះខ្ញុំត្រូវរីករាយជាមួយនឹងអាវថ្មីលេខ 19 របស់ខ្ញុំ។ ប៉ុន្ដែពេលនេះអាវលេខ 10 នេះបានក្លាយជារបស់ខ្ញុំហើយនៅពេលដែលអាវលេខ 10 នេះទំនេរក្រោយពេល Coutinho ចាកចេញពី Liverpool ទៅកាន់ Barcelona។ 

    បុត្រ

    ប្រភព៖ Goal

    Share This Post: